ប្រភពព័ត៌មានរបស់ ផលិតកម្ម SM Entertainment បានឲ្យដឹងថា ក្រុមតារាចម្រៀង Girls’ Generation នឹងចេញផ្សាយបទ ចម្រៀងរបស់ពួកគេក្នុងពេលឆាប់ៗខាងមុខនេះដែលជាប្រភេទការសាកល្បង និងជាអាលប៊ុមទី ៤ ក្រោមចំណងជើងថា “I Got a Boy”និងមាននៅលើគេហទំព័រផ្សេងគ្នាជាច្រើនចេញផ្សាយក្នុងនោះរួមមាន YouTube SM Town Channel, official Twitter, Facebook, Weibo, និង Naverនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១២ ថ្ងៃនេះតែម្តង។

នៅពេលថ្មីៗនេះ មកដែរ ខាង SM Entertainment ក៏បានសាកល្បងបង្ហើបពីរូបក្រុមតារាចម្រៀងនេះដែរ។សម្រាប់អ្នកដែលចង់ដឹងចង់ឃើញប្រភេទរូបភាពសមាជិកទាំង ៩ របស់ Girls’ Generation នោះ នឹងចេញផ្សាយសាកល្បងនៅថ្ងៃតែម្តង។
គួរបញ្ជាក់ផងដែរថានៅក្នុងដៃរបស់ក្រុមតារាចម្រៀង Girls’ Generation មានបទចម្រៀងមួយបទ ដែលវាយលុកទីផ្សារយ៉ាងសម្បើមនោះ ក្រោមចំណងជើងថា “Dancing Queen”ដោយជាប់ចំណាត់ថ្នាក់លេខ ១ នៅលើ music charts នាពេលកន្លងទៅ។មកទល់នឹងពេលនេះគឺមួយ ឆ្នាំ និង ៣ ខែ ហើយដែលក្រុមតារាចម្រៀងនេះ បានចេញផ្សាយអាលប៊ុម ‘The Boys” កាលពីខែ តុលា ឆ្នាំ ២០១១៕
ទស្សនាវីដេអូ“I Got a Boy”របស់ Girls’ Generationដូចខាងក្រោម៖
មតិយោបល់