តារាចម្រៀង Trinity ដែលាមកពីក្រុម GLAM បានធ្វើការសម្រេចចិត្តចាក់ចេញពីក្រុមរបស់ខ្លួន ដោយមានមូលហេតុផ្ទាល់ខ្លួនរបស់នាង។
តំណាងឲ្យក្រុមតារាចម្រៀងរូបនេះបានចេញមុខធ្វើសេចក្តីថ្លែងការថា “តារាចម្រៀងសាច់សខ្វី នាងTrinity បានធ្វើការសម្រេចចិត្ត និងបញ្ចប់បន្ទាប់ពីសកម្មភាព ផ្សព្វផ្សាយអាលប៊ុមParty (XXO) របស់ពួកគេ”។
ទោះបីជាយ៉ាងណាក៏ដោយប្រភពខាងលើបានបន្តថា Trinity បានងាកឆ្វេងមែនពិត ប៉ុន្តែក្រុមនេះនៅតែរក្សាជំហរបានល្អដដែល ដោយមិនមានភាពប៉ះពាល់ឡើយ ។ បើចង់ដឹង សូមមើលក្រុម GLAM នៅលើឆាកក្នុងកម្មវិធី SBS ‘Gayo Awards’ នៅថ្ងៃទី ២៩ ខែ ធ្នូ ខាងមុខនេះ៕
មតិយោបល់