តួស្រីក្នុងរឿង Titanic នាង Kate Winslet នៅពេលថ្មីៗមកនេះបានរៀបការជាមួយនឹង Ned Rocknroll ដែលជាគូស្នេហារបស់ខ្លួន មានភាពអាថ៌កំបាំងជាទីបំផុត។
អ្នកតំណាងឲ្យតារាស្រីរូបនេះបានចេញមុខបញ្ជាក់ប្រាប់ People ថា ដៃគូស្នេហានេះ គឺមានកម្មវិធីតូចមួយនៅ ទីក្រុង ញ៉ូយ៉ក ក្នុងខែនេះ សម្រាប់ចំណងដៃរបស់គេ។
អ្នកតំណាងដដែលបានបន្តថា “ខ្ញុំអាចប្រាប់ថា Kate Winslet និងNed Rocknroll បានរៀបការនៅទីក្រុងញ៉ូយ៉ក ដែលមានលក្ខណៈជាឯកជន ដោយមានវត្តមានកូនរបស់ពួកគេទាំង ពីរ មិត្តភក្តិ ២ ទៅ ៣ នាក់ រួមនឹង គ្រួសាររបស់គេ”។គូរស្នេហានេះ បានភ្ជាប់ពាក្យកាលពី រដូវក្តៅ មកម្លេះ ។
ចំណែកប្រភពព័ត៌មានរបស់ The Sunវិញបានចុះបង្ហាញ ឲ្យដឹងថា តួស្រីTitanic រូបនេះ ហាក់ដូចជាចាក់ឆ្ងាយពី រឿង Titanic និង Revolutionary Road ដែលសម្តែងជាមួយនឹង Leonardo DiCaprioនោះ ។
ប្រភពព័ត៌មានផ្សេងទៀតបានបង្ហាញឲ្យដឹងថា គូរស្នេហានេះ គឺដូចជាមានសេចក្តីសុខណាស់ សម្រាប់ជីវិតស្នេហារបស់ពួកគេ ដោយផ្តល់ក្តីស្រលាញ់យ៉ាងច្រើនៗ ជូនចំពោះគ្នានឹងគ្នា។ម្យ៉ាងវិញទៀតការៀបការរបស់នាង ដែលមិនចង់ឲ្យនរណាដឹងឭនោះ គឺមកពីនាងចង់ធ្វើអ្វីដែលជាលក្ខណៈឯកជន ។
ចំណែកលោក Robertឪពុករបស់ Ned Rocknrollវាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើសម្រាប់អ្នកទាំងពីរឡើយ ។
គួរបញ្ជាក់ផងដែរថាKate Winslet និង ចាហ្វាង Sam Mendesបានលែងលះគ្នាតាំងពី ឆ្នាំ ២០១០ បន្ទាប់ពីរៀបការបានរយៈពេល ៧ ឆ្នាំ នោះ។បន្ទាប់មកទៀតនាងបានរៀបការជាមួយនឹងចាហ្វាង Jim Threapleton ពីឆ្នាំ ១៩៩៨ ដល់ ២០១១ ។
ចំណែកលោក Ned Rocknrollវិញ ក៏បានលែងលះជាមួយនឹង ប្រពន្ធ របស់ខ្លួន នាងEliza Cowdray កាលពីឆ្នាំ ២០១១ផងដែរ ៕
មតិយោបល់