ក្នុងឱកាស ចូលឆ្នាំថ្មី ឆ្នាំសកល ២០១៣ ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាស្ថាបនិក និងសហការីនៃ គេហទំព័រ «ដំណឹង» សូមសម្តែងនូវសេចក្តីសាទរ និងចូលរួមអបអរ ជូនចំពោះប្រិយមិត្តគ្រប់ទិសទីទាំងអស់របស់ គេហទំព័រ «ដំណឹង» ដែលតែងតែគាំទ្រ ចំពោះការចុះផ្សាយ របស់យើងខ្ញុំកន្លងមក។
យើងខ្ញុំ សង្ឈឹមយ៉ាងមុតមាំថា សម្រាប់ឆ្នាំ ២០១៣ ខាងមុខនេះ ប្រិយមិត្តដែលនិយមតាមដាន រាល់ព័ត៌មានកម្សាន្ត ព័ត៌មានបច្ចេកវិទ្យា ព័ត៌អន្តរជាតិ ព័ត៌មានកីឡាករ និងព័ត៌មានផ្សេងៗ របស់គេហទំព័រ កម្សាន្តមួយនេះ នៅតែបន្តគាំទ្រចំពោះ វិសាលភាពនៃការចុះផ្សាយរបស់យើងខ្ញុំយ៉ាងពេញទំហឹង។ ការគាំទ្ររបស់ប្រិយមិត្តរហូតជាចំណែកមួយដែលមិនអាចខ្វះបាន បើសិនគ្មានប្រិយមិត្ត និងមិនមានគេហទំព័រ« ដំណឹង» នៅថ្ងៃនេះទេ ហើយក៏ជាមូលហេតុដែលធ្វើឲ្យយើងខ្ញុំមិនខ្លាចនឿយហត់ ក្នុងការបំពេញការងារនេះ ។
សូមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំ ២០១៣ ឆ្នាំសកល និងវត្ថុសាកសិទ្ធ ក្នុងលោកជួយតាមថែរក្សាប្រិយមិត្ត ដែលគាំទ្រដល់ការចុះផ្សាយរបស់គេហទំព័រ « ដំណឹង» ឲ្យជួបប្រទះនូវ ពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលះ ជានិច្ចជានិរន្តរ៍តទៅអើយ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់