កាលពីថ្ងៃទី ៥ ខែ ខែ មករា ឆ្នាំ ២០១៣ ម្សិលមិញ ខាងផលិតកម្ម YG Entertainment បានបញ្ជាក់ឲ្យដឹងថា ពួកគេបានខលទៅ Dakota Fanningដើម្បីដាក់តារាងពេលវេលា ជួបជាមួយនឹង តារាចម្រៀង G-Dragon។ការខលនេះ ដែរមិនបានស្តែងចេញរូបភាពពី Dakota ដោយខ្លួននាងផ្ទាល់នោះទេ។
ទោះបីជាយ៉ាងណា សកម្មភាពនៃការខលនេះ គឺជាការណាត់ជួបរវាង G-Dragon និង Dakota ដោយមិនទាន់បានណាត់កន្លែងដើម្បីជួបនោះឡើយ ដោយមូលហេតុតែ G-Dragon ពេលវេលារបស់គេណែនណាន់តាន់តាប់ពេក អាចមានន័យថា រវល់ជាប់ដៃស្អេកស្កះនោះ។
ខាង YG Entertainmentក៏បានចែកចាយព័ត៌មានបន្តថា នាង Dakotaក៏ជា Fan ដ៏ធំរបស់ GDដែរ និង GD ក៏ជា Fan របស់ Dakota ដូចគ្នាដែរ។
ជាមួយនឹងន័យខាងលើ នាង Dakota និងបងប្អូនស្រីរបស់នាង ក៏បានធ្វើដំណើរមកកូរ៉េ ដើម្បីផ្សព្វផ្សាយលើសាច់រឿងថ្មីរបស់នាង ហើយបងប្អូនស្រីពីរនាក់នេះនឹង ចេញមុខនៅតាមស្ថានីយ៍ទូរទស្សន៍ ក៏ជាផ្តល់បទសម្ភាសន៍ផងដែរ៕
មតិយោបល់