បើទោះជាមានការប្រកែកថាមិនបានធ្វើឲ្យក៏ដោយ ក៏ម្ចាស់គណនីយឈ្មោះ ឆៃ ណាតូ នៅតែត្រូវបានតារាចម្រៀងល្បីឈ្មោះ២រូប កញ្ញា អ៉ីវ៉ា និងកញ្ញា លី អ៉ីវ៉ាធីណា ប្រកាសសុំឲ្យច្បាប់ចាប់ដាក់គុក ដោយសារតែការបង្ហោះនៅលើអាក់ខោនរបស់បុរសម្នាក់នោះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយរបស់ពួកនាងទាំង២។
តារាចម្រៀងទាំង២សុទ្ធតែមានជំនឿតាមការបកស្រាយរបស់ម្ចាស់អាក់ខោននោះទេ ដោយអះអាងថា ត្រូវតែមានការស៊ើបអង្កេតដាច់ខាត និងត្រូវតែយកម្ចាស់អាក់ខោនឈ្មោះ ឆៃ ណាតូ ទៅដេកគុគ ទើបអាចឲ្យពួកនាងស្ងប់ចិត្ត។
តារាចម្រៀង នាង អ៉ីវ៉ា បានបង្ហោះនៅលើផេកថា «ចង់ចូលគុកមែន អាគុក? កុំមកនិយាយ អង្វរសុំទោស ថាមានគេលួចហែកអាខោនហ្វេសប៊ុកអី បើអាគុកឯងមិនបានធ្វើចេញមុខមកបកស្រាយមកអាគុក កុំសង្ឃឹមថារួចខ្លួនឲ្យសោះណាអាដេកគុក សុំទោសបងប្អូនដែលនាងខ្ញុំប្រើសម្ដីមិនសមរម្យ ពិរោះខឹងអាគុកនិងពេក ជួយស៊ែររកមុខអាគុកនិងឲ្យខ្ញុំផងបងប្អូនគំរាមដាក់គុកបុរសម្នាក់!»។ ការលើកឡើងរបស់នាង គឺបន្ទាប់ម្ចាស់អាក់ខោនឈ្មោះ ឆៃ ណាតូ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងជើងថ្មីម្នាក់ផងបានបង្ហោះថាបានដេកជាមួយកញ្ញារួចហើយ ដោយក្រៅពីនាងក៏មានតារាចម្រៀង លី អ៉ីវ៉ាធីណា និងតារាស្រីៗមួយចំនួនផ្សេងទៀតដែលលោកមិនទាន់ចង់បង្ហាញមុខនោះផង។ កញ្ញាអ៉ីវ៉ា បានឆ្លើយតបនឹងអ្នកគាំទ្រថា កញ្ញាមិនអាចទទួលយកបានចំពោះការបង្ហោះរបស់ឈ្មោះ ឆៃ ណាតូ នោះទេ ដោយនាងប្រកាសថាមិនអាចជាការបង្ហោះដោយសារតែមានអ្នកហែកអាក់ខោននោះផង ដោយសារតែម្ចាស់អាក់ខោននៅតែអាចយកអាក់នោះមកលេង ក្រោយពីបានបង្ហោះធ្វើឲ្យប៉ះពាល់ដល់នាង។
នាងបន្តថានឹងចាត់វិធានការផ្លូវច្បាប់ប្រសិនបើម្ចាស់អាក់ខោនឈ្មោះ ឆៃ ណាតូ មិនចេញមុខបកស្រាយឲ្យបានលម្អិត ដោយនាងមិនអាចទទួលត្រឹមពាក្យថាសុំទោស ឬពាក្យថាគេហែកអាក់ខោន ហើយក៏ចប់នោះទេ។
ងាកទៅខាងតារាចម្រៀងនាង លី អ៉ីវ៉ាធីណា តារាចម្រៀងរបស់ថោនវិញ ក៏ប្រកាសថាទទួលយកមិនបាននោះដែរ ដោយនាងប្រកាសស្នើឲ្យមន្ត្រីប៉ូលិសធ្វើការស៊ើបអង្កេតពីការបង្ហោះរបស់ឈ្មោះ ឆៃ ណាតូ និងថាជនដែលបង្ហោះរូបនេះ ត្រូវតែប្រឈមមុខផ្លូវច្បាប់ដាច់ខាត ដើម្បីកុំឲ្យការបង្ហោះបង្ខូចឈ្មោះបែបនេះបន្តបង្ខូចឈ្មោះដល់តារាស្រីៗផ្សេងទៀតដូចនាង។
ប្រតិកម្មរបស់តារាចម្រៀងទាំង២បានក្លាយជាប្រធានបទយ៉ាងខ្លាំង បន្ទាប់ពីសំណេរថាបានដេកជាមួយពួកនាង របស់ឈ្មោះ ឆៃ ណាតូ គឺបទល្មើសមួយដែលអាចប្រឈមផ្លូវច្បាប់ ប្រសិនបើតារាចម្រៀងអ៉ីវ៉ា និងលី អ៉ីវ៉ាធីណា ដាក់បណ្ដឹង។ យ៉ាងណាមិញ លោក ឆៃ ណាតូ បានអះអាងថាការបង្ហោះដែលបានធ្វើឡើង គឺដោយសារតែមានអ្នកហែកអាក់ខោនតែប៉ុណ្ណោះ ដោយមិនខ្លួនមិនបានដឹងពីការបង្ហោះនោះទេ។
លោកម៉ៃ សុគន្ធ តារាចម្រៀងប្រចាំផលិតកម្ម Zoom ដែលជាត្រូវគេស្គាល់ថាសម្បូរបញ្ហានៅលើហ្វេសប៊ុក បានសរសេរបង្ហោះថា «វាមិនដែលគេហែកអាខោនតែក្នុងប៉ុន្មាននាទី ហើយយកអាខោនពីការហែកឃើញទេ លោកឯងស្ដេច IT មែន ប្រព្រឹត្តិខុសហើយមកទម្លាក់កំហុសដាក់អ្នកដទៃទៀត មកពីលោកមើលស្រាលតម្លៃសិល្បៈ និងច្បាប់ បានជាខ្ញុំឈឺឆ្អាល ជាពិសេសប្អូនរបស់ខ្ញុំ ធីណា នាងយំឡើងប៉ោងភ្នែកហើយ ត្រូវស្គាល់តម្លៃនាងផង!»។ ការលើកឡើងរបស់លោក កាន់តែបញ្ឆេះកំហឹងមហាជនអោយសម្ដែងប្រតិកម្មចំំពោះឈ្មោះ ឆៃ ណាតូ ខណៈដែលការសរសេរគាំទ្រនេះ ក៏ត្រូវឃើញតារាចម្រៀងរងការអាម៉ាស់ទាំង២ ចែកចាយបន្ត៕
























មតិយោបល់