ព័ត៌មានសិល្បៈ និងកម្សាន្ត

Adele​ ​មិ​ន​​ប​ង្ហា​ញ​​ឈ្មោះ​​កូ​ន​​ដែ​ល​​ប​ង្ក​រ​​ឲ្យ​មា​ន​​ម​ន្ទិ​ល​ស​ង្ស័​យ​​

​ម្ចាស់​បទ​ចម្រៀង ‘Rolling In the Deep’​នាង Adele បាន​ប្រកាស​នៅ​ពេល​ថ្មីៗ​នេះ​ថា ឈ្មោះ​កូនប្រុស​របស់​នាង នឹង​មិន​បង្ហើប​ឲ្យដឹង​ឡើយ​។​

Adele​ ​មិ​ន​​ប​ង្ហា​ញ​​ឈ្មោះ​​កូ​ន​​ដែ​ល​​ប​ង្ក​រ​​ឲ្យ​មា​ន​​ម​ន្ទិ​ល​ស​ង្ស័​យ​​
Adele​ ​មិ​ន​​ប​ង្ហា​ញ​​ឈ្មោះ​​កូ​ន​​ដែ​ល​​ប​ង្ក​រ​​ឲ្យ​មា​ន​​ម​ន្ទិ​ល​ស​ង្ស័​យ​​

​នៅក្នុង​កម្ម​វី​ធី Golden Globe Awards កាលពី​ថ្ងៃ​ទី ១៣ ខែ មករា ឆ្នាំ ២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ តារាចម្រៀង​មុខស្រស់​រូបនេះ បាន​ទទួលពាន​រង្វាន់​ពី​កម្មវិធី​ខាងលើ ចំពោះ​បទ​ចម្រៀង​ដែល​មាន​នៅក្នុង​រឿង Skyfall ក្រោម​ចំណងជើង​ថា “Skyfall”​។​

​វត្ត​មាន​ក្រោយ​ការ​ឈ្នះ​ពានរង្វាន់ តារា​ចម្រៀង​រូប​នេះ​បានបង្ហាញ​គំនិត​ដល់​អ្នក​សារព័ត៌មាន​ជាច្រើន​នៅ​ទី​នោះ​ថា ចំពោះ​ឈ្មោះ​កូន​របស់​នាង នាង​នឹង​មិន​ប្រាប់ឲ្យដឹង​នោះទេ ខណៈ​ពេល​នេះ ព្រោះ​ថា​វា​ជា​រឿង​បុគ្គល​។

​គួរ​បញ្ជាក់​ផង​ដែរ Adele និង​មិត្ត​ប្រុស​របស់ខ្លួន Simon Konecki បាន​ស្វាគមន៍​កូនប្រុស​ដំបូង​របស់​ពួក​គេ​កាលពី​ខែ តុលា ឆ្នាំ ២០១២ កន្ង​ង​ទៅ តែ​ទល់នឹង​ពេល​នេះ​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ពី​ឈ្មោះ​ដ៏​អាថ៌កំបាំង​របស់​កូន​នាង​ឡើយ​៕

មតិយោបល់