តារាចម្រៀង Beyoncé និង Jay-Z បានបង្ហាញព័ត៌មានពីការចំណាយ $200,000 លើកម្មវិធីជប់លៀង សម្រាប់កូនស្រីជាទីសំណព្វចិត្តរបស់ពួកគេឈ្មោះ Blue Ivy។
ប្រភពព័ត៌មានរបស់ The Sun បានចុះបង្ហាញឲ្យដឹងដែរថា តារាចម្រៀង និងអ្នករ៉េបស្បែកខ្មៅ បានធ្វើការអបអរលើខួបកំណើតកូនរបស់ខ្លួនជាលើកដំបូង កាលពីថ្ងៃ ចន្ទ ម្សិលមិញនេះ ដែលជាការចំណាយមួយយ៉ាងច្រើនបំផុត។
ប្រភពដដែលបានបង្ហាញឲ្យដឹងបន្តថាទឹកប្រាក់ ដែលមានចំនួន $95,000 គឺចំណាយទៅលើ កុលាបពណ៌ ក្រហម និងឈូក ។ រីឯទឹកប្រាក់ $2,000សម្រាប់ទិញនំខួបកំណើត ហើយនិង ការចំណាយ $30,000 ទៅលើតុក្កតា និងការដូរផ្សេងៗជូនទៅកាន់ភ្ងៀវរបស់ពួកគេ។
Blue Ivy នៅក្នុងការបង្ហាញមុខក្នុងពិធីខួបកំណើតនេះ ទទួលបានត្បូងពេជ្រ ដែលដាក់ដាំ ជាតុក្កតា ដែលមានតម្លៃរហូតដល់ទៅ $80,000។
ប្រភពបានបន្ថែមទៀតថា “វាគ្មានអ្វីដែលថ្លៃ ឬការចំណាយធំ សម្រាប់គូរស្នេហ៍នេះឡើយ។ប៉ុន្តែពួកគេគ្រាន់តែចង់ឲ្យ ខួបកំណើតដំបូងរបស់កូនស្រី ពោរពេញទៅក្តីសុខ ក្នុងជីវិតតែប៉ុណ្ណោះ”។ដោយយោងលើមូលហេតុថា ពួកគេបានធ្វើការលំបាកក្នុងការស្វែងរកលុយ ដូច្នេះការចំណាយនេះគឺអ្វីដែលពួកគេចង់ឲ្យកូនស្រីខ្លួនទទួលបានអ្វីៗដែល្អ៕
មតិយោបល់