មកទល់ពេលនេះ តារាកំប្លែងនាងលាភបានប្រកាសថារូបនាងពរពោះចំនួនប្រមាណ៥ខែ ដោយកូនរបស់អ្នកនាងគឺជាកូនភ្លោះផង ដោយនាងមិនបានបង្ហាញថា អ្នកណាម្នាក់ជាឪពុករបស់ក្មេងនោះទេ ក្នុងពេលដែលនាងក៏គ្មានដំណឹងរៀបការទាល់តែសោះ។ យ៉ាងណាមិញ ប្រភពពីអ្នកសិល្បៈស្ទើរគ្រប់មាត់សុទ្ធតែបានដឹងថា នាង និងនាយក្រឹមគឺមានទំនាក់ទំនងមិនធម្មតានឹងគ្នា ដោយនាយក្រឹមបានហៅនាងលាភថាប្រពន្ធពេញៗមាត់ ហើយនាងលាភក៏តែងប្រាប់អ្នកសិល្បៈថានាយក្រឹមគឺមនុស្សពិសេសរបស់នាងផងដែរ។ ប្រភពពីតារាសិល្បៈច្រើននាក់ បានអះអាងថានាយក្រឹមបានតម្រូវឲ្យនាងលាភនៅថែទាំសុខភាព មិនឲ្យនាងចេញកំប្លែងដូចមុនទៀតទេ ដោយលោកមានការយកចិត្តទុកដាក់ចំពោះនាងលើសពីដៃគូនោះផង។ នាយក្រឹមនៅតែបន្តប្រកែកថានាងលាភ មិនត្រូវជាអ្វីចំពោះខ្លួនលើសពីសមាជិកក្នុងក្រុមនៅចំពោះមុខអ្នកកាសែត តែលោកមិនដែលប្រកែកនោះទេ នៅចំពោះមុខតារាសិល្បៈដោយលោកបានទាំងបណ្ដើរនិងបង្ហាញភាពផ្អែមល្ហែមពីទំនាក់ទំនងគ្រប់ពេលទៅណាមកណាជាមួយនាងលាភនៅក្នុងរង្វង់សិល្បៈ។…
មតិយោបល់