ប៉ុន្មាននាទីមុននេះតារាចម្រៀង គង់ ចាន់រដ្ឋា ដែលជាគ្រាប់ពេជ្រ ដ៏មានសំណើមរបស់ផលិតរស្មីសឹង្ហមាស បានរងប្រទូសារ៉ាយពាក្យសម្តីជាមួយនឹង Fan របស់ខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។
ការកើតឡើងឡើងនូវទង្វើរិះគន់នេះដែរ ខណៈដែលតារាចម្រៀងស្រីរូបនេះបានបង្ហោះនូវរូបថតមួយសន្លឹក របស់ខ្លួន ដែលជារូបថតថ្មី ដែលនាងបានធ្វើការតុបតែមុខ មាត់យ៉ាងស្រស់ប្រិយប្រិយស្រាប់តែម្ចាស់គណនី R. C(ជាអក្សរកាត់) ធ្វើការរិះគន់យ៉ាងចាស់ដៃលើរូបនាងថា “បញ្ចេញដើមទ្រូងមើលខ្លួនឯងជនជាតិអឺរ៉ុប”។ជាមួយនឹងនឹងគ្នានេះដែរ ក៏មានFan ជាច្រើនទៀតក៏បានពេញចិត្ត និងការរិះគន់នេះទេ ។ប្រការនេះដែរបានធ្វើឲ្យតារាចម្រៀង ខ្មៅស្រអែមរូបនេះ បានខឹងសម្បារក្តៅ ស្លឹកត្រចៀក តបនឹងពាក្យសម្តីនេះបងវិញ ចំពោះម្ចាស់គណនី ខាងលើ ថា “អ្នកពូកែរិះគន់គេអីចឹង អ្នកបានធ្វើខ្លួនឯងកើតជាកូនខ្មេរ ឬនៅ ?ហើយអ្នកដែលបានឃើញរូបនាងអប្សរានៅលើជញ្ជាំងប្រាសាទ ហើយឬនៅ?។តារាចម្រៀងស្រីស្រស់រូបនេះបានបន្តទៀតថា ខ្ញុំនិយាយបែបនេះគឺចង់ឲ្យអ្នកប្រៀបធៀបមើល ព្រោះថាខ្ញុំក៏ជាកូនខ្មែរដែរ ដោយមិនភ្លេចខ្លួនឯងថាជានរណាដែរ”។ម្យ៉ាងវិញទៀតសូមអ្នកក្រឡេកមើលសម័យកាលផង សម័យនេះសម័យណាហើយ …..៕
ការិះគន់នេះក៏បានស្ងប់ស្ងាត់ខណៈដែលម្ចាស់គណនីពូកែរិះគន់ខាងលើ មិនបានតបតនូវពាក្យសម្តីតនោះ ។
គង់ ចាន់រដ្ឋា នៅពេលថ្មីនេះដែរ នាងក៏បានថតនូវបទចម្រៀងថ្មីរបស់ផលិតកម្មខ្លួន ជាច្រើនបទដែរ តែនាង ថា សូមលាក់ឈ្មោះសិន ព្រោះចង់ធ្វើឲ្យ Fan មានការភ្ងាក់ផ្អើល៕
មតិយោបល់