តារាចម្រៀង ដែលងាកខ្លួនទៅរកការសម្តែងនាង Selena Gomez បាននិយាយថា នាងកំពុងពិភាក្សារឿងបញ្ហាទំនាក់ទំនងជាមួយនឹង តារាចម្រៀង ចង្វាក់ស្រុកស្រែនាង Tylor Swift ។
តារាសម្តែងរបស់ Disney បានបង្ហើបឲ្យដឹងបន្តថា មិត្តភាពរបស់នាងជាមួយនឹង តារាចម្រៀងស្រុកស្រែ វាមិនមែនជាមូលដ្ឋានក្នុងការបង្ហាញទៅកាន់ពិភពលោកនោះទេ តែវាជាអ្វីៗធម្មតា រួមមានគ្រួសារ និងស្នេហាតែប៉ុណ្ណោះ ។

Selena Gomez តារាបាក់បែកស្នេហានេះបានប្រាប់ដល់ទស្សនាវដ្តី NYLON ថា “យើងទាំងពីរនាក់មានបទពិសោធន៍បែកបាក់ស្នេហា ក្នុងពេលជាមួយនឹងគ្នា ប៉ុន្តែយើងមិនដែលពិភាក្សាគ្នាពីរឿងនេះ ដើម្បីធ្វើវាឲ្យទៅជាឧស្សាហកម្មតន្ត្រីឡើយ”។នាងបានបន្តទៀតថា នាងបានក្លាយជាមនុស្សមា្នក់ដែលទទួលយករឿងរ៉ាវពាក់ព័ន្ទ និងគ្រួសារឬមិត្តប្រុសនោះ។ម្យ៉ាងវិញទៀតវាពិបាកណាស់ ក្នុងការជឿជាក់លើស្ត្រីជាច្រើន តែទោះជាយ៉ាងណាខ្ញុំជានារីម្នាក់ដែលមានសំណាង ដែលាមាននាង។
នៅពេលថ្មីនេះដែរតារាចម្រៀង Gomez ក៏បាននិយាយផងដែរថា នាងបានបែកបាក់ស្នេហាជាមួយនឹងមិត្តប្រុសរបស់នាង Justine Bieber ចំពោះចំណងស្នេហា ២ ឆ្នាំនោះ។តែទោះជាយ៉ាងណានាងបានឲ្យដឹងបន្តថា នាងក៏ធ្លាប់មានពេលវេលាល្អជាមួយនឹង តារាចម្រៀងដ៏មានប្រជាប្រិយភាពនេះដែរ។
តារាចម្រៀងវ័យ ២០ ឆ្នាំនេះ បាននិយាយថាឆ “ខ្ញុំដូចជាអស់សំណើចណាស់ ដែលមានថ្ងៃ បញ្ចប់នេះ ស្នេហាដូចជាវត្ថុធម្មតា ដែលគេអាចទិញវានៅលើទីផ្សារនោះ”៕
មតិយោបល់