កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៣ ម្សិលមិញនេះ កីឡាករ David Beckham បានធ្វើឲ្យមានភាពភ្ងាក់ផ្អើល ខណៈដែលលេចមុខនៅមន្ទីរពេទ្យ Queen Elizabeth Hospital ក្នុងទីក្រុង Birmingham។
ជាមួយនឹងគ្នានេះដែរ តារាសម្តែង Ray Winstoneក៏បានចូលរួមជាមួយនឹងកីឡាករបាល់ទាត់ David Beckham ក្នុងការជួបជាមួយនឹងអ្នកដែលរងគ្រោះដោយសារជំងឺ មហារីកនោះ។
លោក Ray Winstone និង David Beckham បានចំណាយពេល ៣ ម៉ោង ដើម្បីសំណេះសំណាលជាមួយនឹងហ្វូងមនុស្សដែលកើតជំងឺមហារីក ទៀតផង។
កីឡាករ David Beckhamបាននិយាយថា “ខ្ញុំបានជួប Ray កាលពីមុនបុណ្យណូអែល ហើយគាត់បាននិយាយថា “អ្នកគួរតែទៅជាមួយនឹងខ្ញុំ កាលនោះខ្ញុំបាននិយាយថាវាអស្វារ្យណាស់”។គាត់បានបន្ថែមទៀតថា វាជារឿងមួយគួរឲ្យភ្ញាក់ផ្អើល និងប្លែកណាស់ សម្រាប់ការជួបជាមួយនឹងក្រុមមនុស្សកើតជំងឺមហារីកនោះ ដែលពួកគាត់ដឹងពីស្ថានភាពជីវិតពិតរបស់ពួកគេនៅថ្ងៃខាងមុខ ថាវាយ៉ាងម៉េចនោះ។ដូច្នេះហើយក៏ញុំាងគំនិតឲ្យមានការសាកសួរលើកចិត្តចំពោះអ្នកជំងឺទាំងនេះ។
គួរបញ្ជាក់ផងដែរថា អតីតកីឡាករ របស់ ក្លិប Man Utd កាលពីឆ្នាំ ២០១០ ក៏បានទៅសាកសួរសុខទុកចំពោះអ្នកកើតជំងឺមហារីក នៅ អាហ្គានីស្ថានផងដែរ៕
មតិយោបល់