សម្រាប់មហាជន និងប្រិយមិត្តដែលគាំទ្រដល់ផលិតកម្មភ្លេងរីខដស៍ ដែលជាផលិតកម្មថ្មីរបស់របស់ផលិតកម្មហង្សមាសនោះ បានរងចាំអស់ជាច្រើនខែមកហើយ បានត្រឹមតែ ឃើញការផ្សាយនូវស្ពតឡូហ្គោ តែប៉ុណ្ណោះ ហាក់បីដូចជាចាំម៉ែមកពីផ្សារ។
មានមហាជនខ្លះបានសួរថា តើវ៉ុលដំបូងរបស់ផលិតកម្ម ភ្លេងរីខដស៍ ចេញនៅពេលណាដែរ? សំនួរនេះបានធ្វើឲ្យកក់ស្ទះមិនអាចឆ្លើយតបទៅខាងអ្នកស្នេហាវិស័យសិល្បៈ និងរងចាំអ៊ុត ថាវ៉ុលដំបូងរបស់ផលិតកម្មមួយនេះយ៉ាងម៉េចនោះ។
ទាក់ទិននឹង ផលិតកម្ម ភ្លេងរីខដស៍ នេះដែរមន្ត្រីច្បាប់ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ដល់ ភ្នាក់ងារគេហទំព័រ ដំណឹងថា” ផលិតកម្ម ភ្លេងរីខដស៍ បង្កើតឡើងក្នងគោលបំណង ដើម្បីរក្សានូវកម្មសិទ្ធ បញ្ញា ពោលគឺបង្កើតនូវស្នាដៃថ្មី ដែលផុសចេញពីគំនិតស្នាដៃខ្មែរពិតៗ មិនចម្លងពីបរទេសទៀតឡើយ។ មន្ត្រីច្បាប់រូបនោះបានបន្តទៀតថា ច្បាប់បានចែងរួចរាល់ហើយ ឆ្នាំក្រោយនេះ ច្បាប់នឹងចាត់ចែងវិធានលើការថតចម្លងពីគេនេះ និយាយរួមគឺបិទការថតចម្លងពីប្រទេសជិតខាង ដោយងាកមកបង្កើតស្នាដៃខ្លួនឯងវិញ”។
វាជារឿងប្រសើរណាស់សម្រាប់ខ្មែរគ្រប់រូប នៅពេលដែលឭដំណឹង បិទការថតចម្លង និងបង្កើតស្នាដៃខ្មែរវិញនោះ ។តែទន្ទឹមនឹងនេះក៏មានសំនួរសួរថា តើអាចទៅរួចទេ ចំពោះវិធានការបិទទីផ្សារថតចម្លងនេះ? ហើយសង្ឈឹមថានឹងមានលំនឹងទេ បើបង្កើតសាច់ភ្លេង និងទំនុកច្រៀងថ្មីដោយខ្លួនឯង បើជាក់ស្តែងផលិតកម្ម រ៉ក ដែលមានខ្នងប៉ុណ្ណាប៉ុណ្ណីនោះ បានក្ស័យធនទៅហើយ ដែលប្រកាសថា បង្កើតសាច់ភ្លេងដោយខ្លួនឯង និងទំនុកច្រៀងដែរនោះ។
ចង់ដឹងថា វ៉ុលភ្លេងរីខដស៍ ដំបូងមិនថតចម្លង ឬចម្លងពីបណ្តាលប្រទេសជិតខាងរួម មាន ចិន ថៃ អង់គ្លេស កូរ៉េ ជាពិសេសគឺវៀតណាម តែម្តងដែលផលិតកម្មមួយៗ បញ្ចៀតគ្នាយកពីប្រទេសមួយនេះ ឬយ៉ាងណារងចាំការដាក់ពិន្ទុ និងអបអរ ទាំងអស់គ្នា៕
មតិយោបល់