ព័ត៌មានជាតិ

ចា​ញ់​ ​១​ ​មោឃៈ ​១​ ​និ​ង​​ឈ្នះ​ ​២​ ​ក្នុ​ង​​កា​រ​ប្រ​កួ​ត​ប្រ​ដា​ល់​​​អ​ន្ត​រ​ជា​តិ​​នៅ​​​ប៉ុ​ស្តិ៍​​លេ​ខ​ ​៥​ ​ម្សិ​ល​​មិ​ញ​​

កាលពី​ល្ងាច​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៣ ម្សិលមិញ​នៅ​ទីលាន Beeline Arean មាន​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​អន្តរជាតិ ដែល​រៀបចំឡើង និង ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយ៍​ទូ​រទស​ស្សន៍​ប៉ុស្តិ៍​លេខ ៥ ។​
​ក្នុងនោះ​មាន​កីឡាករ​វ៉ាន់ ចាន់​វៃ កីឡាករ ឡុង សុ​ភី កីឡាករ​វង្ស ណ​យ និង​សេន ប៊ុនថេន ។

ចា​ន់​​វ៉ៃ​ ​សុ​​ភី​ ​ណ​​​យ​ ​និ​ង​​កី​ឡា​ក​រ​​សេ​ន​ ​ប៊ុ​ន​ថេ​ន​ ​ឡើ​ង​សា​ក​​ក​ណ្តា​ប់​​ដៃ​​​ជា​​មួ​​​យ​​​ថៃ​ ​និ​ង​​បា​រាំ​ង​​ល្ងា​ច​​នេះ​​
ចា​ន់​​វ៉ៃ​ ​សុ​​ភី​ ​ណ​​​យ​ ​និ​ង​​កី​ឡា​ក​រ​​សេ​ន​ ​ប៊ុ​ន​ថេ​ន​ ​ឡើ​ង​សា​ក​​ក​ណ្តា​ប់​​ដៃ​​​ជា​​មួ​​​យ​​​ថៃ​ ​និ​ង​​បា​រាំ​ង​​ល្ងា​ច​​នេះ​​

​វ៉ាន់ ចាន់​វៃ ដែល​ជួប​ជាមួយនឹង Prammoth វ៉ាន់ ចាន់​វៃ មិន​អាច​ផ្តួល​គូរ​ប្រកួត​ឡើយ ទោះបីជា​ទឹក​ទី ៥ មាន​សន្ទុះ​ក្នុង​ការប្រកួត​ឡើងវិញ តែ​លទ្ធផល​ត្រឹមតែ​ជា​រឿង​ខកបំណង ដោយ​ចាញ់​ពិន្ទុ កីឡាករ​ថៃ Prammoth​។​រីឯ​ជើង​ខ្លាំង​ដែល​មាន​ស្រុកកំណើត​នៅ​បាត់ដំបង រហស្សនាម ជង្គង់​ទិព្វ ឡុង សុ​ភី ដែលជា​កីឡាករ​មានមុខ​មាត់រាល់​ការប្រកួតអ​ន្ត​រ​ជាតិ​គ្រប់​ស្ថានីយ៍​ទូរទស្សន៍​រូបនេះ មិនបាន​ប្រើ​ជង្គង់​របស់​ខ្លួន​ផ្តួល​គូរ​ប្រកួត​ឡើយ ដោយ​ត្រឹម​តែ​ធាក់​គូរ​ប្រកួត​ចេញ និង​ប្រើ​កណ្តាប់ដៃ​តែ​ប៉ុណ្ណោះ ក្នុង​ការប្រកួត​ជាមួយនឹង Den Soriya ដែល​Den Soriya​ជើង​មុននេះ​គេ​ស្មើ​ពិន្ទុ​ជាមួយនឹង​ខ្លា​ចាស់ ជ័យ កុសល នោះ ។ សម្រាប់ ឡូ​ង សុ​ភី ៥ ទឹក មិន​អាច​ធ្វើឲ្យ Den Soriya សន្លប់​ក្រោម​ជង្គង់​របស់​ខ្លួន​ឡើយ ដោយ​ត្រឹម​តែ​ស្មើរ​ពិន្ទុ ។ ចំណែក​កីឡាករ ជង្គង់​ទិព្វ កែង ឆេះ វង្ស ណ​យ ខ្លួន​តូច ចិត្តធំ កែង​មុត​តាមចិត្ត នោះ​ដែល​ជួប​ជាមួយនឹង Namyapa ដែលជា​កីឡាករ​របស់​ថៃ ។​គូរ​ប្រកួត​ទាំងពីរ​នេះ នៅ​ទឹក​ទី ១ បាន​ធ្វើឲ្យ​កក្រើក​សង្វៀន Beeline Arena ដោយ​វង្ស ណ​យ បាន​ប្រើ​កែង និង​ជង្គង់​របស់ខ្លួន​ដែល​ធ្វើឲ្យ Namyapa រាង​ស្រងាក់ចិត្ត និង​ទទួល​រង​មួយ​ផ្លែ​កែង របស់ វង្ស ណ​យ បែក​ចិញ្ចើម​ខាងឆ្វេង​។​ទឹក​ទី ២ ឈាន​ចូល​មក​ដល់ Namyapa ដែល​មាន​ចិត្តសឿង មិន​ចាញ់​វង្ស ណ​យ បាន​ប្រលែង​កែង​មួយ​ប្រាវ ជាមួយនឹង វង្ស ណ​យ ដែល​ធ្វើឲ្យ​វង្ស ណ​យ បែក ផ្នែក​ខាងឆ្វេង​ដូចគ្នា ដែល​ធ្វើឲ្យ​ឈាម​ហូរ​កាត់​តាម​ភ្នែក រៀងៗ​ខ្លួន អាជ្ងាកណ្តាលក៏​សម្រេច​ចិត្ត ផ្អាក់​គូរ​ប្រកួត​នេះ ដោយ​គ្មាន​នរណា​ចាញ់ និង​ឈ្នះ​ឡើយ ។​

​មួយគូរ​ចុងក្រោយ ខ្លា​ចាស់ សេន ប៊ុនថេន ដែល​ជា​ជួប​ជាមួយនឹង​កីឡាករ​បារាំង Carl. Burklerk សេន ប៊ុនថេន បាន​ទាត់​ធាក់ និន​ប្រើ​កណ្តាប់ដៃ​ខ្លួន​លើ​គូរ​ប្រកួត តែ Carl. Burklerk មិន​បណ្តោយឲ្យ សេន ប៊ុនថេន ធ្វើ​តាម​ចិត្ត​ឡើយ បាន​កាប់​ចាន​ចំ​ផ្ទៃមុខ​របស់​សេន ប៊ុនថេន ធ្វើឲ្យ​សេន ប៊ុនថេន រកកល​នឹង​សន្លប់ តែ​មិន​ថ្វី​ឡើយ ចិត្តសឿង​របស់​ប៊ុនថេន នៅតែ​អាច​បន្ត​ការប្រកួត​ជាធម្មតា រហូត​ដល់​ទឹក​ទី ៥ ដែល​ជា​លទ្ធផល សេន ប៊ុនថេន យកឈ្នះ កីឡាករ​បារាំង ដោយ​ពិន្ទុ​៕​

ចា​ញ់​ ​១​ ​មោឃៈ ​១​ ​និ​ង​​ឈ្នះ​ ​២​ ​ក្នុ​ង​​កា​រ​ប្រ​កួ​ត​ប្រ​ដា​ល់​​​អ​ន្ត​រ​ជា​តិ​​នៅ​​​ប៉ុ​ស្តិ៍​​លេ​ខ​ ​៥​ ​ម្សិ​ល​​មិ​ញ​​
ចា​ញ់​ ​១​ ​មោឃៈ ​១​ ​និ​ង​​ឈ្នះ​ ​២​ ​ក្នុ​ង​​កា​រ​ប្រ​កួ​ត​ប្រ​ដា​ល់​​​អ​ន្ត​រ​ជា​តិ​​នៅ​​​ប៉ុ​ស្តិ៍​​លេ​ខ​ ​៥​ ​ម្សិ​ល​​មិ​ញ​​

មតិយោបល់