តារាចម្រៀង សញ្ជាតិកូឡ៊ុំប៊ី នាង Shakira បានក្លាយជាមនុស្សមើលទៅលុបលើគេក្នុងចំណោមអ្នកលេង ខណៈដែលនាងស្នាក់នៅ បន្ទប់ VIP ដ៏ពិសេសបំផុតដើម្បីអបអរមិត្តប្រុសនៅក្នុងប្រទេសប្រេស៊ីល។
កាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុននេះ បន្ទាប់ពីបំពេញ ការងារនៅលើកម្មវិធី The Voice America តារាចម្រៀងប៉ុបដ៏ល្បីល្បាញ សញ្ជាតិកូឡ៊ុំប៊ី បានប្រញាប់ប្រញាល់ ហោះហើរទៅកាន់ប្រទេសប្រេស៊ីល ដើម្បីអបអរមិត្តប្រុសរបស់ខ្លួន Gerard Pique ។ក្នុងដំណើរនេះនាងក៏បានយកកូនប្រុសរបស់នាង Milan ទៅជាមួយផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្នុងដំណើរប្រញាប់ប្រញាល់ទៅកាន់ Rio De Janeiro នាង Shakira មិនសំចៃលុយក្នុងការជ្រើសរើស ទីតាំងសម្រាប់ស្នាក់នៅនោះទេ ដោយនាងបានជ្រើរើសយកសណ្ឋាគារពិសេស ដែលជាសណ្ឋាគារដ៏ប្រណីត នៅក្នុងទឹកដី Samba ។
សណ្ឋាគារដែលតារាចម្រៀងរូបនេះជួលនោះ គឺប្រភេទសណ្ឋាគារលំដាប់ផ្កាយ ៥ ដោយឈានតែ ប៉ុន្មានជំហានដល់ឆ្នេរខ្សាច់សមុទ្រនៅ Ipanema ។
បន្ទប់ដែលនាងជួលលក្ខណៈ VIP មាន ប្រវែង ១៣០ ម៉ែត្រក្រឡា យ៉ាងធំទូលាយ ដោយមានគ្រឿងបរិក្ខារយ៉ាងស្រស់ឆើតឆាយ និងមានបន្ទប់គេងដាច់ដោយឡែក ។លើសពីនេះមានបន្ទប់បារលក្ខណៈឯកជន ស្ថិតនៅលើជម្រាលភ្នំមើលទៅកាន់ផ្ទៃសមុទ្រ។សម្រាប់ការជួលបន្ទប់ VIP នេះដែរ នាងត្រូវចំណាយទឹកប្រាក់ 2,700 អឺរ៉ូ ក្នុងការស្នាក់នៅមួយយប់។
យើងពិតជាសរសើរនាង ណាសនាងបានកក់បន្ទប់នេះរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៣ មានន័យថា វាស្មើនឹងបញ្ចប់នៃព្រឹត្តិការណ៍ Confederations Cup 2013 ។ក្នុងន័យនេះ នាងចូលរួមអបអរដើម្បីឲ្យក្រុមអេស្ប៉ាញធ្លាក់ទៅចំណុចចុងក្រោយ ពោលគឺក្នុងការប្រកួតផ្តាច់ព្រ័ត្រ ។ដំណើរមកកម្សាន្ត និងគាំទ្រមិត្តប្រុសខ្លួន រួមជាមួយនឹងក្រុមនេះដែរ នាងត្រូវចំណាយទឹកប្រាក់ 30,000 អឺរ៉ូ សម្រាប់ការស្នាក់នៅនេះ។
កាលពីថ្ងៃទី ២៣ ក្រុមអេស្ប៉ាញបានលុត ក្រុម Nigeria 3-0 និងត្រូវឡើងទៅជួប អ៊ីតាលីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/Shakira2_zps7a9d3fa7.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Shakira1_zpsce413799.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Shakira5_zpsa9777e02.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Shakira3_zpsf208e436.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Shakira7_zpsb15f7e0d.jpg
ទស្សនាវីដេអូ អស្បញា លុត នីហ្សេរីយ៉ា៖
មតិយោបល់