តាមរយៈរបាយការណ៍ប្រចាំឆ្នាំរបស់ Trend Micro ស្តីពីសុវត្ថិភាពបានប៉ាន់ប្រមាណថា មកដល់ឆ្នាំ 2013 នេះ ចំនួនកម្មវិធីរបស់ប្រព័ន្ធដំណើរការ Android ដែលបោកបញ្ឆោតបានកើនឡើងដល់ 1 លានកម្មវិធីហើយ។
ហើយបើតាមក្រុមហ៊ុនសុវត្ថិភាពរបស់ជប៉ុនបានប្រកាសក្នុងឆ្នាំ 2012 ថា ក្រុមហ៊ុនរកឃើញ កម្មវិធីបោកបញ្ឆោត និងកម្មវិធីដែលមានគ្រោះថ្នាក់ខ្លាំងចំពោះប្រព័ន្ធដំណើរការ Android ចំនួន 35 ម៉ឺនកម្មវិធី ដែលនៅក្នុងឆ្នាំ 2011 មានត្រឹងតែ 1000 កម្មវិធី ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនក៏បានផ្តល់នូវការណែនាំដល់អ្នកដែលចង់ការពារទូរស័ព្ទ ឬឧបករណ៍ផ្សេងៗរបស់ខ្លួនពីការវាយប្រហារ ដោយប្រើប្រាស់នូវសុវត្ថិភាពដែលមានសម្រាប់របស់ Android និងអាននូវសិទ្ធិរបស់កម្មវិធីនៅក្នុងសុវត្ថិភាពរបស់កម្មវិធី ដែលទើបបង្កើតឡើងដោយ Trend Micro៕
ព័ត៌មានជាតិ
មតិយោបល់