ព័ត៌មានសិល្បៈ និងកម្សាន្ត

យក​ផ្ទាំង​ថ្ម​ដ៏​ធំ ធ្វើ​ជា​លំ​នៅ​ដ្ឋាន

នេះគឺជារឿងដែលប្លែកមួយទៀតសម្រាប់ពិភពលោកនាបច្ចុប្បន្ននេះ។ លោកអ៊ំ Benito Hernandez និងភរិយារបស់គាត់បានផ្ទាំងថ្មធ្វើជាលំដ្ឋាន សម្រាប់ពួកគាត់។

rock-house

លោកអ៊ំម្នាក់នេះ បានកសាងសងលំនៅដ្ឋានរបស់ខ្លួននៅក្រោមផ្ទាំងថ្ម នៅតំបន់វាល​ខ្សាច់ Coahuila Desert ក្នុងប្រទេសម៉ិចស៊ិច ចម្ងាយ ៨០គីឡូម៉ែត្រពីព្រំដែនអាមេរិក។
លោកអ៊ំ Hernandez បាននិយាយថា គាត់ និងកូនប្រុសរបស់គាត់បានធ្វើចាប់ផ្ដើមដើររកផ្ទាំងថ្មដែលមានវិជ្ឈមាត្រ ៤០ម៉ែត្រ សម្រាប់ធ្វើជាដំបូលក្នុងការសាងសងផ្ទះ។ ពេលដែលគាត់ឃើញ​វាដំបូងគាត់ពេញចិត្តខ្លាំងណស់ ហើយថែមទាំងបានគិតថា ថ្ងៃណាមួយគាត់នឹងយកវាធ្វើជាផ្ទះ។ កូនប្រុសរបស់លោកអ៊ំបានគិតថា នេះជាការស្រមៃដ៏ឆ្គួតលីលាមួយ ប៉ុន្តែនៅទីបំផុតក្ដីស្រមៃមួយនេះក៏បានលេចចេញជារូបរាងឡើង។
ទស្សនាវីដេអូខាងក្រោយ៖

មតិយោបល់