ព័ត៌មានសិល្បៈ និងកម្សាន្ត

ភិន សុដាលីស ឡើងកូដក្លាយជាមគ្គុទេសទេសចរណ៍ផ្លូវការ

យោងតាមកិច្ចសម្ភាសន៍ដោយផ្ទាល់នៅបរិវេណព្រលានយន្តហោះ កញ្ញាភិន សុដាលីស ត្រូវបានគេឲ្យបំពេញតួនាទីថ្មីមួយទៀត គឺជាមគ្គុសទេសទេសចរណ៍យ៉ាងហ៊ឹកហ៊ាក់ នៅលើបណ្ដាញអ៊ីធឺណិត ដោយតម្រូវឲ្យនាងធ្វើការណែនាំនូវទិសដៅ នៃតំបន់ទេសចរណ៍ដែលនាងទៅដល់ ដើម្បីជ្រើសរើសដំណើរកម្សាន្តបែបណាបានត្រូវគោលដៅ និង ចំណាយលុយតិចតែមួយគត់ផ្សព្វផ្សាយនៅកម្ពុជា។ នាងបានចាកចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី២៦ ធ្នូ ដោយបានប្រកាសថាដំណើរដែលនាងចេញទៅនោះ គឺទៅក្នុងគោលបំណងផ្សព្វផ្សាយទីតាំងសំខាន់ៗ នៅក្នុងប្រទេសដែលរៀបចំដោយផេកមួយ ដែលជ្រើសនាងជាមគ្គុសទេសទេសចរណ៍។

ក្នុងដំណើរឡើងយន្តជាមួយមិត្តភក្តិមួយចំនួនតារាស្រីរូបនេះ បានអះអាងថា ដើម្បីចែកចាយនូវបទពិសោធន៍ ដល់ក្រុមអ្នកចង់ទៅកម្សាន្តនៅក្រៅប្រទេស ជាពិសេសនៅចង់ទៅលេងនៅក្នុងប្រទេសកូរ៉េ នាងនឹងប្រើសមត្ថភាពកំណត់ទិសដៅ និងចង្អុលបង្ហាញនូវតំបន់ទេសចរណ៍ ដែលនាងបានឃើញដល់ជាសាធារណៈលើផេក និងលើហ្វេសប៊ុករបស់ខ្លួន។ នាងថាដំណើរទៅលេងនៅប្រទេសកូរ៉េលើកនេះ មិនគ្រាន់តែជាការកម្សាន្តចុងឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិតក្នុងគម្រោងការងារលើកដំបូង ជាមគ្គុសទេសទេសចរណ៍ជួយបំភ្លឺដល់អ្នកចង់ទៅកម្សាន្ត នៅក្រៅប្រទេសមួយចំនួនផងដែរ។ នាងថានឹងប្រើពេលប៉ុន្មានថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូង ផ្សព្វផ្សាយពីទិដ្ឋភាព និងលក្ខណៈពិសេសនៃតំបន់ដែលនាងបានជួប ដោយនឹងបង្ហោះរូបថត និងវីដេអូ ណែនាំឲ្យមានការស្វែងយល់ពី ដំណើរកម្សាន្តឲ្យដឹងពីតិចនិចដើរកម្សាន្ត។ នេះជាតួនាទីថ្មីរបស់នាង បន្ទាប់ពីនាងត្រូវបានផេកទេសចរណ៍មួយ ដែលមានឈ្មោះថា«wanderlust Guide » ជ្រើសនាងឲ្យធ្វើជាអ្នកផ្សព្វផ្សាយ តំបន់ទេសចរណ៍ដែលរៀបចំ ដោយផេកមួយនេះផ្លូវការ។ នាងថាខ្លួននឹងមានដំណើរចេញដើរក្រៅប្រទេសញឹកញាប់ ដោយការទទួលយកការងារថ្មីមួយនេះ នឹងមិនប៉ះពាល់ការងារមុខជំនួញ និងការងារគ្រប់គ្រងផលិតកម្មមហាហង្ស ដែលឪពុកនាងផ្ដល់ឲ្យនោះទេ។ នាងចាត់ទុកថាការងារចេញផ្សព្វផ្សាយតំបន់ទេសចរណ៍ ឲ្យផេកទេចរណ៍ក្រៅប្រទេស គឺមិនខុសពីជួយឲ្យនាងមានឱកាសចេញដើរក្រៅប្រទេសច្រើន ស្គាល់សង្គមកាន់តែច្រើន និងពង្រីកមុខជំនួញបានកាន់តែធំ។ អ៊ីចឹងហើយ ទើបនាងយល់ថាការងារថ្មីនេះ ទទួលទាំងប្រយោជន៍ ទទួលឱកាសល្អមួយ។

កញ្ញាឆរដ្ឋ ឆលាភី អ្នកផ្តួចផ្តើមគម្រោងមួយនេះ ប្រចាំផេក“Wanderlust Guide” ជាមិត្តជិតដិតរបស់ភីន ដាលីស បានអះអាងថាអ្វីដែលផេកមួយនេះផ្ដើមឡើង គឺមានបំណងតែមួយគត់ចង់ចែករំលែកការកម្សាន្ត ឲ្យមហាជនបានដឹង ដោយមានទិសដៅច្បាស់លាស់ និងចំណាយលុយតិច។ ភិន សុដាលីស នឹងត្រូវចេញដើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសច្រើន ដើម្បីផ្សព្វផ្សាយតំបន់សំខាន់ ចែកចាយដល់ប្រជាជនខ្មែរ តែក៏ស្ថិតក្នុងលក្ខណ្ឌដែលនាងជាចេញដើរបានផងដែរ។ អ្នកចាត់ចែងវ័យក្មេងរូបនេះបន្តថា អ្វីដែលក្រុមការងារសម្រេចចិត្តជ្រើសយកភិន សុដាលីស ជាមគ្គុសទេសប្រចាំផេកខ្លួន គឺដោយសារតែនាងជាតារាល្បី និងមានវោស័ព្ទល្អ និងអាចធ្វើជាមគ្គទេសទេសចរណ៍ បានយ៉ាងប្រសើរសម្រាប់ដំណើរផ្សព្វផ្សាយបែបនេះ ៕

មតិយោបល់