ព័ត៌មានជាតិ

ឈីកាហ្គោ​​នឹង​​បើក​​ការិយា​​ល័យ​​ទេស​ចរណ៍​​ទី​​៤​​នៅ​​ចិន​​

ប៉េកាំង៖ ឈីកាហ្គោបាន​ឲ្យ​ដឹង​កាល​ពី​ថ្មីៗ​នេះថា​ ខ្លួន​នឹង​បង្កើត​ការិយាល័​យ​ទេសចរណ៍​មួយ​នៅ​ក្នុង​​​ទី​ក្រុង​ជិនឌូ​​ខេត្ត​​ស៊ីឈូន​ភាគ​និរតី​នៃ​ប្រទេស​ចិន​ ក្នុង​ឆ្នាំ ​២០១៤​ ដើម្បី​លើក​ទឹក​ចិត្ត​ភ្ញៀវ​ទេសចរណ៍​ចិន​ធ្វើ​ដំណើរ​កម្សាន្ត​​ទៅ​​កាន់​​តំបន់​មជ្ឈឹម​ប្រទេស​នៃ​អាមេរិក​។ ​នេះ​បើ​​យោង​តាម​របាយ​ការណ៍​របស់​ការិយា​ល័យ​​ទេសចរណ៍​នៅ​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ។​

Shanghai-Chicago

លោក Don Welsh ប្រធាន​​ការិយាល័យ​ទេសចរណ៍​ឈីកាហ្គោ​បាន​ថ្លែង​​ឲ្យ​ដឹង​​ថា​​ ការិយា​ល័យ​ថ្មី​ដែល​នឹង​បង្កើត​នៅ​ក្នុង​ទីក្រុង​ជិនឌូ​ គឺ​ជា​ការិយា​ល័យ​ទី​៤​ បន្ទាប់​ពីការិយា​ល័យ​នៅ​ក្នុង​​ទី​ក្រុង​​ប៉េកាំង​ សៀងហៃ ​និង​ក្វាងចូ​វ​។

យោងតាមរបាយការណ៍បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ដែលមក​ពី​ប្រទេស​ចិន​ ទស្សនា​នៅ​ក្នុង​​រដ្ឋ​​ឈីកាហ្គោ​បាន​កើ​ន​ឡើង​ដល់​ ១២០.០០០​នាក់​កាល​ពី​ឆ្នាំ ​២០១២​ ហើយ​ចិន​គឺ​ជា​ប្រទេស​ជាប់​៣​ដែល​​មាន​​ភ្ញៀវ​ទេសចរណ៍​ច្រើន​ជាង​គេ​សម្រាប់​ឈីកាហ្គោ។​

បច្ចុប្បន្ននេះ ការិយាល័យទេសចរណ៍របស់ឈីកាហ្គោនៅក្នុងប្រទេសចិន​កំពុង​តែ​រៀប​ចំ​កម្មវិធី​ពិសេស​​សម្រាប់​ដំណើរ​ការ​ទស្សនា​ចរ​រយៈពេល​ ៣យប់​ ៤ថ្ងៃ​ទៅ​កាន់​ឈីកាហ្គោ ​ដោយ​មាន​ទីភ្នាក់ងារ​ទេសចរណ៍​​ជា​អ្នក​រៀប​ចំ៕​

មតិយោបល់