ជំនួយថវិកាចំនួនជាង ១ពាន់លានដុល្លារត្រូវបានសន្យាផ្តល់ទៅអោយប្រទេសស៊ីរីសម្រាប់ផ្គត់ផ្គង់ជនភៀសខ្លួននិងប្រជាជនដែលរងគ្រោះពីសង្គ្រាមដែលអូសបន្លាយរយះពេលជិតពីរឆ្នាំមកហើយនោះ។
នៅក្នុងសន្នសិតកាសែតស្តីពីជំនួយមនុស្សធម៌អន្តរជាតិ លោកIbrahim Al-Assafរដ្ដមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសអារាប៊ីសោឌីនឹងបែងចែងលុយចំនួន៣០០លានដុល្លាររបស់ខ្លួនទៅអោយជនរងគ្រោះទាំងនោះខណះពេលដែលប្រទេសគុយវែតនិងសហអារ៉ាប់រួមក៏ផ្តល់ទឹកប្រាក់ជំនួយក្នុងចំនួនប្រហែលគ្នានេះដែរ។
សរុបទាំងបីប្រទេសនេះទឹកប្រាក់ប្រមាណ៩០០លានរួចទៅហើយដែលនឹងត្រូវសន្យាផ្តល់អោយស៊ីរី។អាមេរិកក៏បានសន្យាផ្តល់ទឹកប្រាក់បន្ថែម១៥៥លានដុល្លារពីលើជំនួយចាស់ចំនួនជាង២០០លានដុល្លារ តាមសេចក្តីថ្លែងការណ៏មួយរបស់លោក Rajiv Salahប្រធានអង្គការUSAIDរបស់អាមេរិក។នៅមានជំនួយ១៨២លានដុល្លារទៀតដែលទទួលបានពីអង្គការក្នុងនិងក្រៅស្រុកដែលបានចូលរួមប្រជុំរៀបចំដោយ The International Charitable Organization របស់ប្រទេសគុយវែតតាំងពីថ្ងៃអង្គារមកម្លេះ៕
ប្រែសម្រួលអត្ថបទដោយ៖Mr.News
មតិយោបល់