មនុស្សគ្រប់គ្នាតែងតែហៅមហាកំពែងThe Great Wallជាអច្ឆរយះសំនង់ដ៏អស្ចារ្យមួយគ្មានពីរលើលោកនិងជារបស់ដែលអ្នកទេសចរណ៍ទៅកម្សាន្តប្រទេសចិនត្រូវតែទស្សនា។
មហាកំពែងជាប្រភេទសំនង់សម្រាប់ការពារខ្មាំងសត្រូវហើយវាត្រូវបានចាប់ផ្តើមលេចរូបរាងដំបូងនៅសតវត្សន៍ទី៥មុនគស។បន្តបន្ទាប់មកទៀតរហូតមកដល់ឆ្នាំទី២២១នៃគសទើបស្តេចដ៏ល្បីល្បាញព្រះនាមជីនស៊ីហងបានបង្ហាញពីអំនាចដ៏មានឥទ្ធិពលរបស់ខ្លួនក្នុងការតភ្ជាប់កំនាត់ៗដែលនៅសល់នៃមហាកំពែងនេះក្រោយពីទ្រង់បានបង្រួបបង្រួមចិនក្លាយជាអាណាចក្រដ៏ធំមហិមារមួយ។ចាប់ពីត្រឹមនោះមកមហាកំពែងរបស់ប្រទេសចិនក្លាយជាកំពែងដែលមានប្រវែងវែងជាងគេលើលោក។វាលាតសន្ធឹងពីតំបន់ស៊ាងហៃហ្គូន Shanhaiguan ភាគខាងកើតទៅដល់ឡុបនួរLop Nur ភាគខាងលិចនៃប្រទេស។សណ្តូកខ្លួនយ៉ាងវែងឆ្លងកាត់ទីរាប ខ្ពង់រាប វាលខ្សាច់ ភ្នំ វាលស្មៅសរុបប្រវែងប្រហែល៦៤០០គីឡូម៉ែតចំងាយដី តែបើបូករួមទាំងប្រវែងរបស់កំពែងខ្លះដែលបែកមែកចេញគឺវាមានប្រវែងរហូតទៅដល់៨៨៥១គីឡូម៉ែត។បើអ្នកទេសចរណ៏ចង់ដើរទស្សនាលេងកំសាន្តលើមហាកំពែងនេះគឺចំនាយពេលត្រឹមតែពី៣៨ទៅ៤០ថ្ងៃប៉ុណ្ណោះគឺត្រូវដើរអត់បាយអត់ទឹក២៤ម៉ោងលើ២៤ម៉ោងបើមិនដូច្នេះទេអាចនឹងលើសពី៤០ថ្ងៃ៕
ប្រែសម្រួលអត្ថបទដោយ៖Mr.News
មតិយោបល់