បិសាចក្រហម Man Utd មានអ្នកគាំទ្រច្រើនណាស់ដែលសុទ្ធសឹងជាតារាល្បី មិនថាប្រភពចេញពីអ្នកសិល្បៈ ឬកីឡាដូចគ្នានោះទេ ដោយនៅពេលថ្មីនេះដែរបិសាចក្រហមបានស្វាគមន៍អ្នកប្រដាល់ប្រភេទទម្ងន់ស្រាល Amir Khan នៅ Old Traford ។
កាលពីយប់ម្សិលមិញនេះដែរ បិសាចក្រហមក៏បានជំនួបជើងជាមួយនិង Reading នៅជុំទី ៥ នៃកម្មវិធី FA Cup។មុននៃការប្រកួតនេះដែរក៏បានស្វាគមន៍អ្នកប្រដាល់ល្បីល្បាញប្រភេទទម្ងន់ស្រាល Amir Khan។បន្ទាប់មកទៀតកីឡាកររូបនេះបានទៅអង្គុយដើម្បីទស្សនាជាមួយនឹងកីឡាករ Javier Hernandez, Rio Ferndinad និង Alexander Buttnerនៅក្នុងជំនួបជើងជាមួយនឹង Reading ។
តាមពិតទៅក្លិបដែលជាទីស្រលាញ់របស់កីឡាករប្រដាល់រូបនេះគឺជាក្លិប BOlton ឯណោះវិញទេ ។តែក្លិប បិសាចក្រហមក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ២ ក្នុងចិត្តរបស់កីឡាកររូបនេះដែរ ដែលត្រូវអញ្ចើញមកជាភ្ងៀវរបស់ Old Traford ។
ខណៈដែលថតរូបជាមួយនឹងតារាបាល់ទាត់របស់បិសាចក្រហម កីឡាករប្រដាល់ទម្ងន់ស្រាលរូបនេះបាននិយាយថា “ខ្ញុំជាអ្នកគាំទ្រដ៏ធំ និងស្មោះត្រង់សម្រាប់ Bolton”។
គួរបញ្ជាក់ផងដែរថា តារាប្រដាល់រូបនេះកាលពីពេលកន្លងទៅថ្មីៗនេះក៏មានរឿងអាស្រូវផងដែរ ដោយត្រូវបានលេចឭព័ត៌មានថា មានទំនាក់ទំនងដៃគូរួមភេទច្រើន ហើយមិត្តស្រីរបស់ខ្លួននាង Faryal Makhdoom ក៏បានចាកចេញពីខ្លួនផងដែរ៕


មតិយោបល់