មួយគ្រាប់រ៉ុកកែតជូនអ៊ីស្រាអែលទំនងជាការសងសឹករបស់ប៉ាលីស្ទីនលើការស្លាប់បាតុកររបស់ខ្លួន។
គ្រាប់រ៉ុកកែតមួយគ្រាប់ត្រូវបានបាញ់ហោះកាត់ទីក្រុងAshkelonក្នុងប្រទេសអ៊ីស្រាអែលដែលធ្វើឲ្យមានការរងការខូចខាតផ្លូវមួយខ្សែប៉ុណ្ណោះនិងមិនមានរបាយការណ៍ណាបញ្ជាក់ថាមានជនរងគ្រោះនោះទេ។
ភ្លាមៗក៏មិនមានការបញ្ជាក់ទទួលខុសត្រូវពីសំណាក់ភាគីណាមួយដែរពីតំបន់ជំលោះGAZAក្រោយពីបានស្ងប់ស្ងាត់មួយរយះស្ថិតក្នុងការជួយសម្រុះសម្រួលពីអេហ្ស៊ីប។ជំលោះចុងក្រោយរវាងអ៊ីស្រាអែលនិងប៉ាលីស្ទីនត្រូវបានដឹងថាគឺដោយសារតែមានការបាញ់គ្រាប់រ៉ុកកែតពីសំនាក់យន្តហោះប្រយុទ្ធរបស់អ៊ីស្រាអែលកាលពីខែវិច្ឆិកាថ្មីៗនេះ។
លើកនេះត្រូវបានគេសង្ស័យថាមកពីមានការស្លាប់បាតុករជនជាតិប៉ាលីស្ទីនម្នាក់នៅក្នុងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនកាលពីមានអំពើនូវបាតុកម្មប្រឆាំងក្នុងតំបន់West Bank។
នៅក្នុងអំពើហិង្សាចុងក្រោយដែលបានកើតឡើងនៅតំបន់West Bankទាហានអ៊ីស្រាអែលបានបាញ់សម្លាប់និងធ្វើឲ្យរបួសបាតុករជនជាតិប៉ាលីសស្ទីនដល់ទៅ5នាក់និងមានក្មេងប្រុសអាយុ15ឆ្នាំម្នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។
ពិធីដង្ហែរសពជាមួយអ្នកចូលរួមរាប់ពាន់នាក់និងពួកបាតុករដែលមានកំហឹងជាច្រើនកំពុងតែធ្វើឲ្យមានសំពាធនិងការដាក់បម្រាមការពារយ៉ាងខ្លាំងនៅពេលដែលដំណើរទស្សនកិច្ចរបស់លោកBarak Obamaនឹងត្រូវធ្វើនៅក្នុងកំឡុងខែក្រោយ៕
មតិយោបល់