ព័ត៌មានជាតិ

អត្រា​អ្នកគ្មាន​ការងារ​ធ្វើ​នៅ​បារាំង​កើន​ឡើង

ក្រសួង​ការងារ​បារាំង បាន​ឲ្យ​ដឹងថា អត្រា​នៃ​អ្នកគ្មានការងារ នៅក្នុង​ប្រទេស​បាន​កើនឡើង ១,៤​ភាគរយ គិត​ត្រឹម​ខែមករា ឆ្នាំ ២០១៣ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចុះផ្សាយ​នៅ​ថ្ងៃទី ២៧​ខែកុម្ភៈ​។​
​តួលេខ​មួយចំនួន​បង្ហាញ​ដោយ​ក្រសួង​ការងារ​បាន​បញ្ជាក់ថា នៅក្នុង​ខែមករា មាន​ពលរដ្ឋ បារាំង​ចំនួន ៤៣,៩០០​នាក់ ដែល​គ្មាន​ការងារ​ធ្វើ សរុប​អ្នក​ដែល​គ្មាន ការងារ​មាន​រហូតដល់ ៣,១៦៩​លាន​នាក់ ។ ស្ថិតិ​នៃ​ការ​កំណើន​ទាំងនេះ បាន​កើនឡើង​ខ្ពស់​គិត​ចាប់​តាំង ពី​ឆ្នាំ​២០០៧ ម្ល៉េះ​។​
​ផ្ទុយ​ពីនេះ លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ប្រធានាធិបតី​បារាំង​អណ​ត្ត​ថ្មី​បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ ២០១៣​នេះ អត្រា​អ្នកគ្មានការងារ​ធ្វើ​នឹង​ថយចុះ​បន្តិច​បន្ទាប់ពី​បាន​កើនឡើង​ខ្ពស់​នាពេល កន្លងមកនេះ​៕

france

មតិយោបល់