ទីភ្នាក់ងាររដ្ឋការនៃការងារដែនសមុទ្ររបស់រដ្ឋាភិបាលចិន (SOA)បាននិយាយកាលពីថ្ងៃពុធនេះថាសារព័ត៌មានជប៉ុនដែលបានចេញផ្សាយថាកងទ័ពជើងទឹកចិនបានប្រើប្រាស់កប៉ាល់ដែលប្រដាប់ដោយកាំភ្លើងយន្តបានចាប់បង្ខាំងទុកទូកនេសាទចិននៅក្បែរកោះជម្លោះ Diaoyu Islands ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។

យោងទៅតាមកាសែតដែលចេញផ្សាយនៅជប៉ុនបានចោទចិនថបានប្រើប្រាស់កប៉ាល់ចម្បាំងដែលមានទាហាននិងកាំភ្លើងទំនើបៗដើម្បីចាប់ទុកនូវទូករបស់ប្រជានេសាទជនជាតិចិនហើយថែមទាំងគំរាមបាញ់ពន្លេចទូកនេះទៀតផងកាលពីថ្វៃទី18ខែកុម្ភះទៅថ្មីៗនេះ។
SOAរបស់ចិនក៏ចេញមកឆ្លើយតបបន្ទាប់ពីមានព័ត៌មាននេះដោយនិយាយថាកប៉ាល់ចម្បាំងចិនគឺបានកំពុងតែធ្វើការយាមល្បាតធម្មតាតែក្រោយមកពួកគេក៏បានទៅពើបប្រទះនិងទូកនេសាទជប៉ុនដែលធ្វើកំពុងធ្វើការនេសាទលើបំពានលើព្រំដែនទឹករបស់ចិនហើយបន្ទាប់មកក៏មានការចាប់ទុកដើម្បីសាកសួរប៉ុណ្ណោះ៕
មតិយោបល់