ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ! អ៉ឹម ជីវ៉ា ទទួលពានរង្វាន់ អ្នកកាសែតឆ្នើម ប្រចាំឆ្នាំ២០២២ ផ្នែកសិល្បៈ

(ភ្នំពេញ)៖ ប្រសិនបើ បងប្អូនជាអ្នកតាមដានព័ត៌មានលើបណ្តាញសង្គមច្រើន ជាពិសេស ព័ត៌មានកម្សាន្តក្នុងរង្វង់សិល្ប:ខ្មែរ និងការងារសង្គមនោះ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ពីប្រជាប្រិយភាពរបស់ លោក អ៉ឹម ជីវ៉ា ជាក់ជាមិនខាន ដែលក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលការចាប់អារម្មណ៍ខ្លាំង។

យ៉ាងណាមិញ ស្រាប់តែមុននេះបន្តិច លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារចូលរួមអបអរសាទរ លោក អ៉ឹម ជីវ៉ា ដែលទទួលបានពានរង្វាន់អ្នកកាសែតឆ្នើមប្រចាំឆ្នាំ ២០២២ ដែលបានប្រគល់ដោយ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្នែកសិល្ប: ជួយដល់សិល្បករចាស់ជរា ខ្វះខាត និងមានជំងឺ ធ្វើឲ្យអ្នកគាំទ្ររូបលោក ពិតជា រំភើបចិត្តជំនួស ព្រោះ ការខិតខំរបស់រូបលោកធ្វើឲ្យគេឯងឃើញនឹងភ្នែកច្បាស់ៗ សមនឹងទទួលបានពិតមែន។

មតិយោបល់