តាំងពីរៀបមង្គលការ ជាមួយមន្ត្រីផ្កាយ២ តារាសម្ដែង អ្នកនាង ឈឹម អារីយ៉ា បានឡើងតំណែងជាជំទាវយ៉ាងកាលីប និងបានប្រកាសឈប់ពីសិល្បៈតែម្ដង ដោយសារតែស្វាមី របស់អ្នកនាង គឺមន្ត្រីពាក់ផ្កាយលើស្មាប្រចាំនៅក្រសួងមហាផ្ទៃ ហើយមិនអនុញ្ញាតិអោយសម្ដែងបន្ត។ យ៉ាងណាមិញ គេឃើញអ្នកនាង បង្ហាញមុខ ក្នុងភាពយន្តភាគចុងក្រោយ ដែលអ្នកនាងបានសម្ដែង មុនពេលលាឈប់។
អ្នកនាង ឈឹម អារីយ៉ា បានអះអាងថា តាំងពីរៀបការហើយ អ្នកនាងមិនទទួលការសម្ដែងទៀតទេ ដោយសារតែរវល់បើកហាងជាអាជីវកម្មគ្រួសារ និង រវល់បំពេញបេសកកម្មតាមស្វាមីនៅក្នុង និងក្រៅស្រុក។ យ៉ាងណាមិញអ្នកនាងថា មិនចង់ឃ្លាតឆ្ងាយពីសិល្បៈនោះទេ គឺពេលណាមានឱកាស នឹងនៅតែបន្តការសម្ដែង ដោយអ្នកនាងបញ្ជាក់ថា មិនបានតាំងខ្លួនជាលោកជំទាវ ហើយនៅតែមានទំនាក់ទំនង ជាមួយអ្នកក្នុងរង្វង់សិល្បៈនោះផង។
អ្នកនាង ឈឹម អារីយ៉ា បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលអ្នកនាងឈប់ទទួលការសម្ដែងហើយ ប៉ុន្តែស្នាដៃភាពយន្តរឿង”គ្មានថ្ងៃបញ្ចប់” របស់អ្នកនាង ត្រូវបានគេដាក់បញ្ចាំងនៅ CTN ដែលធ្វើអោយមហាជន នៅតែបានឃើញពីការសម្ដែងរបស់អ្នកនាង ក្រោយពេលលាឈប់។ អ្នកនាងថា នេះជាភាពយន្តភាគចុងក្រោយ ដែលអ្នកនាងបានសម្ដែង ប៉ុន្តែមិនមែនជារឿងចុងក្រោយនោះទេ ដោយសារតែមុនបាត់មុខ អ្នកនាងក៏បានទទួលសម្ដែងភាពយន្តខ្នាតធំ១ពីរទៀតផងដែរ ដោយគ្រាន់តែមិនដឹងថា ភាពយន្តនោះ ដាក់លក់សំបុត្រពេលណា៕
មតិយោបល់