តារាចម្រៀង Harry Styles ក្រុម One Direction បានរមួលខ្លួនពេញឆាក បន្ទាប់ពីត្រូវមួយទ្រនាប់ជើងនោះ។
គ្រោះថ្នាក់មួយទ្រនាប់ជើងនេះដែរបានកើតឡើង ខណៈដែលក្រុមតារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើការសម្តែងនៅ Scottish Exhibition and Conference Centre កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៣ កន្លងទៅនេះ។
តារាចម្រៀងទាំង ៥ រូបនេះបានសួរជាមួយនឹងភស្តុតាងថា នរណាគប់ទ្រនាប់ជើងមកលើ Harry Styles ។ក្នុងការសួរនេះដែរមិនមាននរណាម្នាកចេញមុខឆ្លើយឡើយ ប៉ុន្តែ Harry Style បានយកវាមកទុក ។ប្រហែលជា ២ ទៅ ៣ នាទីក្រោយ ស្រាប់តែមានទ្រនាប់ជើងឡើងលើឆាកមួយទៀតធ្វើការវាយប្រហារទៅលើ តារាចម្រៀង វ័យ ១៨ ឆ្នាំ Harry ចំក្បាលពោះ កៀកនិងប្រដាប់ភេទធ្វើឲ្យចុកណែន ដេកឈឺលើឆាក។តែទោះជាយ៉ាងណាតារាចម្រៀងរូបនេះនៅក្រោកឡើង និងញញឹម ទៅកាន់ហ្វូងអ្នកគាំទ្រ។
ជនសង្ស័យដែលគប់ទ្រនាប់ជើងចំតារាចម្រៀង One Direction នេះត្រូវបានគេដឹងថា ជាអ្នកគាំទ្រស្រី Jade Anderson ដែលជាអច្ចន្តិកជន ដោយបានគប់ទ្រនាប់ជើងចេញពីហ្វូងអ្នកគាំទ្រដោយមិនបានគិតទុកជាមុននោះទេ ដែលធ្វើឲ្យគាត់ឈឺចាប់។
ចំណែកព័ត៌មាននេះដែរត្រូវបានអ្នកគាំទ្ររូបនេះចែកចាយជាមួយនឹង Scotland’s Daily Record newspaper ដែលធ្វើឲ្យក្រុមមួយនេះមានការខ្មាស់គេយ៉ាងខ្លាំងណាស់៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់