ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង Kim Tae Hee និយាយ​ពី​ស្នេហា​របស់​នាង​ជាមួយនិង Rain ជា​លើកដំបូង​

​ស្រី​ស្រស់​ដែល​មាន​ប្រភព​ទឹក​ដី​សម្បូរ​ទៅដោយ Kimchi បាន​និយាយថា ភ្នែក​នាង​កំពុង​រំពៃ​សំឡឹងមើល​ក្នុងការ​ទំនាក់ទំនង​ជា​មួយ​នឹង តារាចម្រៀង Rain​។​
​ទំនាក់ទំនង​រវាង Kim Tae Hee និង Rain បានបង្ហាញ​សារ​ធា​រណៈ​ជន ជាដំបូង​នៅ​ឆ្នាំ​ថ្មី​នេះ វា​មិនមែន​ជា​រឿង​គួរឲ្យភ្ញាក់ផ្អើល​សម្រាប់អ្នកទាំងពីរ​ឡើ​យ តែ​វា​បាន​ក្លាយជា​រឿង​ចំណាប់អារម្មណ៍​របស់​ម​ហា​ជន ចំពោះ​តារា​សម្តែង​នៅក្នុង​រឿង Full House ដោយ​ម្នាក់ៗ​មានការ​ច្រណែន​នៃ​គូស្នេហ៍​នេះ​ទៅ​វិញ​។​
vb1
​កាលពី​ថ្ងៃ​ទី ១១ ខែ មិនា ឆ្នាំ ២០១៣ កន្លងទៅនេះ តារា​សម្តែង Kim Tae Hee បាន​ភ្ញាក់ផ្អើល​នៅពេល​ដែល​និយាយ​ពី​ទំនាក់ទំនង​របស់​ពួកគេ​ជា​លើក​ដំបូង​នោះ​។​វត្តមាន​នៅ​ក្នុង​ការធ្វើ​សន្និសីទកាសែត​ចំពោះ​រឿង​ថ្មី​របស់​ខ្លួន Lives in Love របស់ SBS តារា​សម្តែង​ល្បី​នេះ​បាន​បង្ហាញ​ព័ត៌មាន​ថា នាង និង Rain កំពុងមាន​ទំនាក់ទំនង​ជាមួយ​និង​គ្នា ដោយ​យើង​កំពុង​សំឡឹង​មើល​គ្នា ដូច​គូរ​ស្នេហ៍​ទូទៅ​ដែរ ។​ម្យ៉ាងវិញទៀត​ជីវិត​ស្នេហា​នេះ​មិន​បាន​ផ្លាស់ប្តូរ​នោះទេ ។​នាង​បាន​បន្តទៀតថា ភាព​ផ្អែមល្អែម​នៅក្នុង​សាច់រឿង និង​ជីវិត​ពិត​នៅ​ខាងក្រៅ គឺ​មិន​ខុស​គ្នា​នោះ​ទេ ។​
vb2
​យ៉ាងណា​ក៏ដោយ​នៅ​លើ​វេទិកា​នេះ អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​ដាក់​សម្ពោធ​រឿង​ថ្មី ។​
​ក្នុង​សាច់រឿង​ថ្មី​នេះ​ដែរ តារា​សម្តែង​ស្រី​រូប​នេះ​លេង​ជា Jang Ok Jung ដែល​ជា​ស្ត្រី​ម្នាក់​មាន​សុបិន្ត​ចង់​ក្លាយជា​អ្នក​រចនា​ម៉ូត ។​
​នាង Kime Tae Hee បាន​និយាយ​បន្តទៀតថា ខណៈ​ដែល​នៅ​សិក្សា នាង​បាន​ចូលរួម​ក្នុង​ការ​រចនា ម៉ូដ សម្រាប់​បង្ហាញ​នៅក្នុង​សាលា និង​ទទួលបាន​បទពិសោធន៍​ច្រើន​ទៀត​ផង​។​នាង​បន្ថែមថា នាង​ពូកែ​ដេរ​ប៉ាក់ និង​គូរ​គំរូ​ល្អ​ទៀតផង ។​
​ចំពោះ​រឿង Lives in Love នេះ​ដែរ​នឹង​អាច​បង្ហាញ​ខ្លួន​នៅ​ថ្ងៃទី ៨ ខែ ៤ ខាងមុខនេះ​៕​

មតិយោបល់