ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកស្រី Kate Herron ថា នឹងមិនត្រឡប់មកធ្វើការជាមួយ Marvel ម្ដងទៀតទេ សម្រាប់ Loki វគ្គ២

 

(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមតាមដានខ្សែភាពយន្តខ្សែស្រឡាយ Marvel ច្បាស់ជាធ្លាប់បានទស្សនារឿង «Loki Season 1» ហើយ ពោលគឺធ្វើបានយ៉ាងល្អឥតខ្ចោះ ជាពិសេស episode ចុងក្រោយទី៦នេះ ធ្វើឲ្យអ្នកមើលអង្គុយនៅមិនស្ងៀម បក់មិនល្ហើយដោយសារតែអន្ទះសារចង់មើលភាពយន្តបន្តទៀតរបស់ Marvel បន្ទាប់ពី Sylvie សម្លាប់ Variant របស់ Kang the Conqueror (He Who Remains) ធ្វើឲ្យ Multiverse ចលាចលបែកខ្ញាយដូចដើមគ្រីសស្មាក់អញ្ចឹង។

តែនៅពេលនេះមានដំណឹងថា អ្នកដឹកនាំរឿង«Loki» ជនជាតិអង់គ្លេសអ្នកស្រី Kate Herron ថានឹងមិនត្រឡប់មកធ្វើការជាមួយ Marvel ម្ដងទៀតទេសម្រាប់ Loki Season 2 ទេ។ នេះបើតាមការចុះផ្សាយពី DEADLINE ។
អ្នកស្រីនិយាយថា «ខ្ញុំនឹងមិនវិលត្រឡប់មកវិញទេ ការពិតទៅខ្ញុំមានគ្រោងដឹកនាំតែរដូវកាលទី១ តែប៉ុណ្ណោះ ។ ខ្ញុំពិតជាសប្បាយចិត្តយ៉ាងក្រៃលែង បើសិនជារដូវកាលទី២ ខ្ញុំអង្គុយមើលក្នុងនាមជាហ្វេនដែរ ហើយខ្ញុំពិតជាមានមោទភាពចំពោះអ្វីដែល ខ្ញុំបានធ្វើឡើងសម្រាប់ Loki រដូវកាលទី ១ នេះ»។ គាត់បញ្ជាក់ថា គាត់កំពុងជាប់ដៃធ្វើកិច្ចការមួយ ដែលគាត់នឹងប្រកាសឆាប់ៗនេះ ។
DEADLINE ក៏បានមួយសំណួរទៀតថា «លោកស្រីមានជាប់ពាក់ព័ន្ធទៅនឹងរឿងផ្សេងទៀតរបស់ Marvel អត់?» គាត់ថា អត់ទេ ពេលនេះ គាត់កំពុងតែមមាញឹកជាមួយការងារផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ គាត់ថាគាត់ស្រឡាញ់ Marvel ហើយចង់ធ្វើការជាមួយពួកគេម្ដងទៀត ។

គួរបញ្ជាក់ថា Marvel ដូចជាមិនបានប្រកាសអ្វីច្រើន ក្រៅពីបញ្ជាក់ថានឹងមាន Loki Season ២ ឡើយ ។ Loki season ១ ធ្វើបានយ៉ាងល្អឥតខ្ចោះ ជាពិសេស episode ចុងក្រោយទី៦នេះ ធ្វើឲ្យអ្នកមើលអង្គុយនៅមិនស្ងៀម បក់មិនល្ហើយដោយសារតែអន្ទះសារចង់មើលភាពយន្តបន្តទៀតរបស់ Marvel បន្ទាប់ពី Sylvie សម្លាប់ Variant របស់ Kang the Conqueror (He Who Remains) ធ្វើឲ្យ Multiverse ចលាចលបែកខ្ញាយដូចដើមគ្រីសស្មាក់អញ្ចឹង ។

Loki Season ២ អាចនឹងត្រឡប់មក Disney+ វិញ មុនរឺក្រោយ Ant-Man: Quantumania ដោយសារតែ Kang the Conqueror (Jonathan Majors) បាន confirmed ជា villain ធំនៅក្នុង Ant-Man: Quanumania បន្ទាប់ពីបង្ហាញមុខដំបូងក្នុង Loki ភាគទី ៦ ប៉ុន្មានថ្ងៃមុននេះ ។

ប្រភព៖ អ្នកកុននិយម

មតិយោបល់