នេះមិនមែនជាលើកទីមួយសម្រាប់តារាសម្ដែងស្រីចិន នាង Zhou Chuchu ដែលស្លៀកពាក់សិចស៊ីឡើងលើវេទិកាធំៗនេះ។
កាលពីថ្ងៃទី១៨ខែមីនា កន្លងទៅនេះ គេហទំព័រចិន Sina បានឲ្យដឹងថា តារាសម្ដែងស្រី នាង Zhou Chuchu បានស្លៀករ៉ូបប៉ាក់ពណ៌សាច់ស្ដើង ដែលមើលទៅស្លៀកដូចជាមិនស្លៀក នៅលើ វេទិកាសម្ពោធខ្សែភាពយន្តអន្តរជាតិហុងកុងលើកទី៣៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៧ខែមីនា ឆ្នាំ ២០១៣។
ក្រសែភ្នែករបស់ទស្សនិកជន មានសម្លឹងមករកនាង ស្ទើរតែជ្រុះគ្រាប់ភ្នែក ដោយម្នាក់ៗមើលមិនដាក់ភ្នែក ព្រោះថានាងពិតជាមានសម្រស់ស្រស់ស្អាតជាយនឹងសាច់-សខ្ចីជាងមេសំឡី ដែលប្រុសៗណាឃើញក៏ចង់បានមកនែបនិត ថ្នាក់ថ្នម។
បើតាមមើលពីទង្វើររបស់នាងនៅលើវេទិកាវិញ នាងហាក់ដូចជាមិនខ្ចល់ពីក្រសែភ្នែករបស់ប្រុសៗដែលតាមសម្លឹងនាងឡើយ ពោលនាងហាក់ដូចជាចង់សម្ញែងឲ្យប្រុសៗទាំងនោះ ឃើញពីភាពស្រស់ស្រាតរបស់នាង។
គួរបញ្ជាក់ផងដែរថា នៅពេលនេះ នាងកំពុងតែថតនូវភាពយន្តថ្មីរឿង «IP Man: The Final Fight»៕




មតិយោបល់