ព័ត៌មានសិល្បៈ និងកម្សាន្ត

2NE1 បង្ហាញ​បទ​ចម្រៀង​ថ្មី​មាន​ចំណងជើង​ថា “Do You Love Me”

​យោង​តាម​គេហទំព័រ koreanupdates ដែល​ចុះ​នៅ​ថ្ងៃ​ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៣ បានឲ្យដឹងថា តាមរយៈ YG blog លោក Yang Hyun Suk បានប្រកាស់ថា 2NE1 នឹង​ចេញផ្សាយ​បទ​ចម្រៀង​មួយ​ដើម្បី​ធ្វើឲ្យ​មាន​ការគាំទ្រ​កាន់តែ​ខ្លាំង​ថែម​ទៀត បទ​នោះ​មាន​ចំណងជើង​ថា “Do You Love Me” ។​

​ម្យ៉ាងទៀត​បទ​ចម្រៀង​នេះ​បាន​ផលិត​ដោយ Teddy ដោយ​បាន​រំពឹងទុក​ថា​ការផ្សព្វផ្សាយ​ផ្តល់​ផល​ដូចគ្នា​នឹង​បទ “I’m The Best”​។ មួយវិញទៀត​ចង្វាក់ភ្លេង​ត្រូវ​ធ្វើឡើង​ដោយ​ខ្លួនឯង ហើយ​ឥឡូវ 2NE1 កំពុង​រងចាំ MV របស់​គេ​ដែល​បាន​ថត​រួច​។ MV នេះ​ត្រូវ​បាន​រាយ​ការ​ណ៏មកថា​បាន​ធ្វើ​ខុស​ពី MV ពីមុនៗ​របស់​ពួកគេ​។ មួយវិញទៀត MV នេះ​ត្រូវបាន​គេ​យក​វីដេអូ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដែល​បាន​ថត​ដោយ​ប្រើ​ទូរស័ព្ទ​ឬ​កាមេរ៉ា​ចាស់​របស់​ពួកគេ​មក​ដាក់​បញ្ចូល​។ ដូច្នេះ​ពួក​យើង​នឹង​បាន​ឃើញ​ផែ្ន​កខាង​ក្រៅ​បែប​ធម្មជាតិ​របស់​ពួកគេ​នៅក្នុង​វីដេអូ​នោះ​។​
​បទ​ចម្រៀង​នេះ​នឹង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ៧ ខែ សីហា ខាងមុខ ៕​
17352944
ទស្សនាបទ FALLING IN LOVE ៖

មតិយោបល់