ព័ត៌មានសិល្បៈ និងកម្សាន្ត

កំប្លែង​៖​សត្វ​នេះ​ស្រដៀង​និង​សង្សារ​គ្នា​តែងតែ​ហៅ​

cartoon-deer-a9e1a7
​បុរស​នៅ​ស្រុកចំការ​ម្នាក់​ទើបតែនឹង​បាញ់​បាន​ក្តាន់​(Deer)​មួយ​ក្បាល​ហើយ​ខ្លួន​មិន​បាន​ប្រាប់​អ្នកណា​ទេ​រួច​ក៏​ចម្អិន​សាច់​នោះ​ឲ្យ​មិត្តភក្តិ​ខ្លួន​ស៊ី​។​ដោយ​ពូកម៉ាក​ចេះ​តែ​សួរថា​វា​ជា​សាច់​អី​ហើយ​ខ្លួន​ចេះ​តែ​មិន​ប្រាប់​នោះ​ទេ​។ ប៉ុន្តែ​ចុងក្រោយ​ខ្លួន​ក៏​ដាច់ចិត្ត​ឆ្លើយ​ព្រោះថា​ទាំងអស់​គ្នា​មិន​ព្រម​ស៊ី​នោះទេ​ដោយ​ខ្លួន​ចេះ​អង់គ្លេស​តិចៗ​ផង​ក៏​ព្យាយាម​ពន្យល់​មិត្តភក្តិ​ថា​សត្វ​នេះ​មានឈ្មោះ​ស្រដៀង​នឹង​ពាក្យ​ដែល​សង្សារ​គ្នា​តែងតែ​ហៅ​គ្នា​ណា​សម្លាញ់​។​
​ម្នាក់​ក៏​បាន​បន្លឺសំឡេង​ឡើង​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា​ពួកយើង​កុំ​ស៊ី​នេះ​ជា​សត្វ​ឆ្កែ​ទេ​៕​

មតិយោបល់