ព័ត៌មានសិល្បៈ និងកម្សាន្ត

កំប្លែង​៖​ចង់​ដឹង​ថា​គាស់​ផ្ទះ​ខ្ញុំ​របៀប​ណា​?

​ចោរ​គាស់​ទ្វារ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់​បាន​ក្រោយ​គាស់​ផ្ទះ​បុរស​ម្នាក់​និង​បាន​លួច​យក​ទ្រព្យសម្បត្តិ​មួយចំនួន​ផង​។​នៅ​នឹង​ប៉ុស្តិ៍​ប៉ូលិស​បុរស​ជា​ម្ចាស់ផ្ទះ​បាន​ដើរ​សំដៅ​ទៅ​រក​ចោរ​គាស់​ទ្វារ​ម្នាក់​នោះ​ហើយ​លោក​ប៉ូលិស​ដែរ​នៅ​ក្បែរ​នេះ​ក៏​ដើរ​សំដៅ​ចូល​មក​ទីនោះ​ក៏​និយាយថា​”​ឥឡូវ​លោក​អាច​មាន​សិទ្ធិ​ប្តឹង​និង​ចោទ​អាចោរ​មួយ​នេះ​ឲ្យ​វា​ដេក​គុក​បាន​ហើយ​”​។​
thiefCartoon2
​បុរស​ជា​ម្ចាស់ផ្ទះ​តប​វិញ​ថា​យ៉ាង​លាក់លៀម​ថា​”​មិនមែន​ទេ​លោក​ខ្ញុំ​មក​នេះ​គ្រាន់តែ​ចង់​សួរ​បង​ចោរ​ថា​គាត់​គាស់​ផ្ទះ​ខ្ញុំ​របៀប​ណា​ទើប​ប្រពន្ធ​ខ្ញុំ​អត់​ភ្ញាក់ចឹង​ព្រោះ​ថា​ខ្ញុំ​បាន​ព្យាយាមអ​ស់​រាប់​សិប​ឆ្នាំ​ហើយ​លើក​​ណា​ក៏​នាង​ដឹងខ្លួន​ដែរ​”…!!!៕

មតិយោបល់