ព័ត៌មានសិល្បៈ និងកម្សាន្ត

SHINee និង After School ច​ចាម​អារាម​ថា​មាន​ស្នេហា​លួចលាក់​និង​គ្នា​

​កាលពី​ថ្ងៃ​ទី ២៥ ខែ មិនា ម្សិលមិញ​នេះ ខាង​ទំព័រ​ព័ត៌មាន​របស់​កូរ៉េ​បានបង្ហាញ​ព័ត៌មាន​ឲ្យដឹងថា តារាចម្រៀង Onew ដែល​ជា​ប្រធាន​ក្រុម​របស់​ក្រុម SHINee កំពុង​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយនិង នាង Jungah តារាចម្រៀង​របស់​ក្រុម After School ។​

​ជាមួយ​និង​ព័ត៌មាន​ដ៏​រសើប​នេះដែរ អ្នកលេង​នៅលើ​បណ្តាញ​អន​ឡា​ញ​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ជាមួយ​និង​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បាន​បង្ហាញ​ដោយ​ទំព័រ​ព័ត៌មាន​កូរ៉េ​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ ចំពោះ​ព័ត៌មាន​ខ្សឹបខ្សៀវ​នេះដែរ ភ្នាក់ងារ​របស់​ផលិតកម្ម​ទាំងពីរ រួមមាន SM Entertainment និង Pledis Entertainment បានធ្វើការ​បញ្ជាក់​ចំពោះ​ព័ត៌មាន​មួយ​នេះ ដោយ​និយាយថា “​សម្រាប់​អ្នក​ទាំង​ពីរ​ទំនាក់ទំនង​របស់​គេ​គ្រាន់តែ​ជា​មិត្តភក្តិ​ល្អ តែប៉ុណ្ណោះ មិន​ដល់​ថ្នាក់​ស៊ីជម្រៅ​ដល់​ភាព​ផ្អែមល្អែម​រឿងរ៉ាវ​ស្នេហា​នោះទេ​”៕​
onew-jungah-dating-4

មតិយោបល់