ព័ត៌មានជាតិ

កូ​​រ៉េ​​ខា​ង​​ត្បូ​ង​ប​ង្ហា​ញ​ទិ​ន្ន​​​ន័​យ​​​​កំ​ណើ​ន​​សេ​ដ្ឋ​​កិ​ច្ច​​​កើ​​​ន​​ឡើ​ង​​​ ​២​​ភា​គ​​រ​យ​ ក្នុ​ង​​ឆ្នាំ​ ​២​០​១​២​​​​

សេ​អ៊ូ​ល​: សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ដាំ​ក្បាល​ចុះ​ប្រមាណ​ជា​2​ភាគរយ​សម្រាប់​ឆ្នាំ​2012​នៅពេល​ដែល​ត្រូវបាន​គេ​សង្កេត​ឃើញថា​ដោយសារតែ​មាន​ការកើន​ឡើង​នៃ​ចំនួន​នៃ​ការប្រើប្រាស់​និង​ការ​វិនិយោគទុន​បរទេស​មាន​កំណើ​ន​​យឺត​។​

​តាមរយះ​ការវាស់វែង​ត្រួ​សៗ​កំណើន​ជាក់ស្តែង​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ​បាន​កើនឡើង​តែ​2​ភាគរយ​ក្នុង​ឆ្នាំ​2012​បន្ទាប់​ពី​ការ​កើន​3,7​ភាគរយ​ក្នុង​ឆ្នាំ​2011 បើ​តាម​របាយការណ៍រ​បស់​ធនាគារ​នៃ​ប្រទេស​ប្រទេស​កូរ៉េ​Bank of Korea ( BOK )​។​
Bank-of-Korea_2
​កូរ៉េ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​លេខ​4​នៅ​តំបន់​អាស៊ី​ហើយ​ក្នុងកំឡុងពេល​ដែល​សេដ្ឋកិច្ច​សាកល​កំពុង​ធ្លាក់ចុះ​កាលពី​ឆ្នាំ​2009​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មាន​តែ​0,3​ភាគរយ​ប៉ុណ្ណោះ​ដែល​ជា​តួលេខ​ទាប​បំផុត​របស់​កូរ៉េ​។​BOK​បាន​ប៉ាន​ប្រមាណ​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​នឹង​កើន​ឡើង​វិញ​ប្រហែលជា​2,8​ភាគរយ​នៅក្នុង​ឆ្នាំ​2013​នេះ​។​

​ការប្រើប្រាស់ឯក​ជន​មាន​ចំនួន​1,7​ភាគរយ​នៅ​ឆ្នាំ​មុន​នៅ​ពេល​ដែល​ឆ្នាំ​ទៅ​មួយ​មាន​ដល់​ទៅ​2,4​ភាគរយ​។​ការវិនិយោគ​គ្រឿង​សម្ភា​រះ​បរិក្ខារ​ធ្លាក់ចុះ​1,9​ភាគរយ​នៅពេលដែល​ការវិនិយោគ​ផ្នែក​សំណង់​អគារ​ក៏​ធ្លាក់​មក​ត្រឹម​2,2​ភាគរយ​ដែរ​។​

​ការនាំចេញ​ដែល​ជា​វិស័យ​អាទិភាព​និង​បាន​ផ្តល់​កំនើនសេដ្ឋកិច្ច​ជាតិ​ប្រហែលជា​ពាក់កណ្តាល​បាន​កើន​ឡើង​តែ​9,1​ភាគរយ​នៅ​ឆ្នាំ​2011​ប៉ុន្តែ​បាន​កើន​ឡើង​តែ​4,2​ភាគរយ​នៅ​ឆ្នាំមុន​។​
​ធនាគារ​កណ្តាល​របស់​កូរ៉េ​បាន​និយាយ​ថា​កំណើន​នៃ​ការនាំ​ចេញ​ក្រៅប្រទេស​ជា​អ្នក​អាច​ជួយ​ឲ្យមាន​ភាព​ធូរស្រាល​បើ​ទោះ​ជា​ការវិនិយោគ​ទាំងឡាយ​មាន​កំរិត​យឺតយ៉ាវ​ក៏ដោយ​៕​
cr_mega_597_South Korea flag2

មតិយោបល់