ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​ម៉ូ​ដែល​ម្នាក់​ឲ្យ​កូនគោ​ប៉ៅ​ដោះខ្លួន​ដើម្បី​បង្ហាញ ភាព​ភ្ញាក់ផ្អើល​

​សកម្មភាព​មួយ​ដ៏​ភ្ញាក់ផ្អើល ដែល​ស្តែង​ចេញ​ពី​តារា​ម៉ូ​ដែល នៅក្នុង​ប្រទេសប្រេ​ស៊ីល ក៏​ជា​ទង្វើរ​មួយ​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកលេង​លើ​បណ្តាញ​អន​ឡាញ និង​ក៏​គួរឲ្យ​ស្អប់ខ្ពើម​។​
​តារា​ម៉ូ​ដែល​រូប​នេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា Sabrina Boing Boing មាន​វ័យ ២៨ ឆ្នាំ ដោយ​លេចចេញ​រូបភាព​ឲ្យ​គោ​ប៉ៅ​ដោះ នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេត​។​ស្របពេល​ដែល​បែកធ្លាយ​រូបភាព​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេត នេះ អ្នកលេង​នៅលើ​អន​ឡាញ​បាន​សម្តែង​ភាពមិន​ពេញចិត្ត​ចំពោះ​សកម្មភាព​មួយ​នេះ ។​

​ប្រភព​ព័ត៌មាន​របស់ The Sun ឯណោះ​វិញ ក៏​បាន​បង្ហាញ​រូបថត​ជា​ច្រើន​សន្លឹក​របស់​តារា​ម៉ូ​ដែល​រូប​នេះ​ផង​ដែរ ហើយក៏​មាន​អ្នក​ចុច​គាំទ្រ​រហូតដល់​ទៅ 17,000​នាក់​ចំពោះ​នាង ដែល​ស្រលាញ់​ដល់​សត្វ និង​ត្រូវ​គេ​ហៅថា “​នាង​ប្រហែលជា​មាន​ជំងឺ​ហើយ ដែល​បង្ហាញ​កាយវិការ​គួរឲ្យ​ស្អប់ខ្ពើម និង​ភ្ញាក់ផ្អើល​មួយ​នេះ​”​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ មុន​ការបញ្ចេញ​មិតិ​នេះ នាង​Sabrina គឺ​នាង​ស្រលាញ់​សត្វ​ណាស់ ហើយ​បញ្ចេញ​ការគាំទ្រ​ថា “​ទីនេះ ខ្ញុំ​ធ្វើ​គឺ​មិន​សាក់​សម​មែន តែ​មិន​បាន​ធ្វើ​វា​សម្រាប់​មនុស្ស​ដទៃ​នោះ​ទេ គឺ​សម្រាប់​តែ​សត្វ​គោ​តែប៉ុណ្ណោះ​”​។​
​ការបង្ហាញ​រូបភាព​ឲ្យ​គោ​ប៉ៅ​ដោះ​នេះដែរ វា​ជា​មួយ​ជ្រុង​របស់​តារា​ម៉ូ​ដែល Sabrina តែប៉ុណ្ណោះ ដោយ​ល្បីៗ​នេះ​នាង​បានបង្ហាញ​រូបភាព​គួរឲ្យ​រសើប​ជាងនេះទៅទៀត​៕​
model

2lSabrina Boing Boingsabrina-boingboing2-ribeiraopretotumblr_me2siilnYR1rggn2so1_1280

មតិយោបល់