នៅថ្ងៃទី២១ ខែកក្កដាេនះ មានករណីឆាបឆេះទូក-ដ ចម្លងពីកោះរ៉ុង-ក្រុងព្រះសីហនុ បណ្តាលអោយស្ត្រីវ័យចំណាក់ម្នាក់ស្លាប់ និងមួយចំនួនទៀតលោតទឹក តែត្រូវបានកងជួយសង្គ្រោះអន្តរាគមន៍ជួយទាន់ពេលវេលា និងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីពេទ្យក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះបណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ហ៊ីង ស្រស់ អាយុ៥០ឆ្នាំស្លាប់ ខណៈ១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល តែបានបណ្តាលឲ្យរងបួសមនុស្សចំនួន០៦នាក់ផងដែរ។
បើតាមការបំភ្លឺរបស់អ្នកបើកទូក នៅលើទូករបស់ខ្លួនមានដឹកមនុស្សចំនួន១១នាក់ (ស្រី០៥នាក់) បានចេញដំណើរពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ទៅផែ៥២ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រង ប៉ះនឹងបំពង់ស៊ីម៉ំាងម៉ាស៊ីនទូកបណ្តាលឲ្យមានភ្លើងឆាបឆេះ រួចលិចតែម្តង៕
មតិយោបល់