ព័ត៌មានជាតិ

ចាប់​កង​នាវា​​ ​៩​៧​ ​នា​ក់​​លួ​ច​​ឆ្ល​ង​ដែ​ន​​ខុ​ស​​​ច្បា​ប់​​​នៅ​​ស្រី​​ល​ង្កា​​

Colombo៖​កង​នាវាចរ​របស់​ប្រទេស​ស្រីលង្កា​កាលពី​ព្រឹក​មិញ​នេះ​បាន​ចាប់ខ្លួន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​បំរុង​នឹង​ឆ្លង​ដែន​ទៅកាន់​ប្រទេស​អូស្ត្រាលី​ត្រង់​តំបន់​Oluvil​មាន​ចំនួន ៩៧ នាក់​។​
​អ្នកនាំពាក្យ​របស់​កង​ទ័ពជើងទឹក​មួយ​រូប​របស់​ស្រីលង្កា​បាន​និយាយថា​ក្នុង​ចំណោម​ពូកគេ​ទាំងអស់​មាន​40​នាក់​ជា​ក្មេងៗ​និង​18​នាក់​ជា​ស្ត្រី​និង​បាន​បន្ថែម​ទៀត​ថា​ភាគច្រើន​ជា​ជន​តាមិ​លហើយ​ឥឡូវ​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ផែ​នៃ​Oluvil​បន្ត​ទៅឲ្យ​ប៉ូលីស​ដើម្បី​ធ្វើ​ចំណាត់ការ​បន្ត​ក្នុង​ការស៊ើបអង្កេត​។​ក្នុង​កំឡុង​ពេល​សង្គ្រាម​និង​ក្រោយ​សង្គ្រាម​ជាមួយ​ក្រុម​ឧទ្ទាម​ខ្លា​តា​មិលជា​មួយ​នឹង​ស្រីលង្កាក៏​មានប្រជាជន​ស្រីលង្កា​មិនតិច​ជាង​រាប់ពាន់នាក់​ផងដែរ​ដែល​បាន​ព្យាយាម​ភៀសខ្លួន​ទៅ​ប្រទេស​អូស្ត្រាលី​តាម​ទូក​ហើយ​បាន​ត្រូវ​គេ​ចាប់​និង​ឃាត់ខ្លួន​។​
148625_mainimg
​បើទោះបីជា​យ៉ាងណាក្តី​រដ្ឋាភិបាល​របស់​ស្រីលង្កា​បានបញ្ជាក់​ពី​គំនិត​របស់​ខ្លួន​ថា​ការធ្វើ​អន្ត​ប្រវេសន៍​ជា​ការ​ធ្វើឲ្យ​មាន​ការខាតបង់​ខាង​ផ្នែក​សេដ្ឋកិច្ច​ហើយ​ខ្លួន​ព្យាយាម​មិន​លើកទឹកចិត្ត​ចំពោះ​ការផ្តល់​សិទ្ធិ​ភៀសខ្លួន​សម្រាប់​​ក្រុម​អន្តោប្រវេសន៍​ទាំងនោះ​ទេ​។​

​សា​រពត៍​មាន​របស់​អូស្រា្តលី​ថ្មីៗ​នេះ​បាន​ចេញ​សេចក្តីរាយការណ៍​ដែល​ថា​កង​នាវាចរណ៍​របស់​ស្រីលង្កា​ជា​អ្នក​នៅ​ពីក្រោយ​ការធ្វើ​អន្តោ​ប្រវេ​ស​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​តាមរយះ​ការជួយ​ផ្សេងៗ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​កងទ័ពជើងទឹក​របស់​ស្រីលង្កា​ក៏​បាន​ចេញ​មក​បដិសេធ​នូវ​ការបកស្រាយ​របស់​អូស្រា្តលី​។​
sri_lanka_navy_del120_33843503
​កាលពី​ឆ្នាំទៅ​ចំនួន​នៃ​អ្នក​ភៀសខ្លួន​3000​នាក់​ត្រូវបាន​កង​នាវាចរ​របស់​ស្រីលង្កា​បាន​ចាប់ខ្លួន​ក្នុងកំឡុងពេល​ពួកគេ​ព្យាយាម​ភៀសខ្លួន​ចូល​ប្រទេស​អូស្រា្តលី​ដោយ​ខុស​ច្បាប់​ប៉ុន្តែ​ត្រូវបាន​គេ​ជឿជាក់ថា​តាមពិត​6428​នាក់​ទៀត​បាន​គេចខ្លួន​ចូល​ក្នុង​ប្រទេស​អូស្រា្តលី​បាត់​អស់​ហើយ​។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​អូស្ត្រាលី​ថ្មីៗ​នេះ​លោក​បាន​សន្យា​នឹង​ផ្តល់​ជំនួយ​ទឹកប្រាក់​សម្រាប់​5​ឆ្នាំ​ជូន​រដ្ឋាភិបាល​ស្រីលង្កា​ក្នុង​ការបន្ត​កិច្ចប្រតិបត្តិការ​ប្រឆាំង​នឹង​ការ​ឆ្លងដែន​ខុសច្បាប់​៕

មតិយោបល់