ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ដាប់​សម្ដី​តារា​ហូ​លី​វ៉ូត ដែល​គាំទ្រ​មង្គលការ​ភេទ​ដូចគ្នា​

​ការស្រឡាញ់​ភេទ​ដូចគ្នា ជា​ទង្វើរ​មួយ​ដែល​ខុស​នឹង​ច្បាប់ធម្មជាតិ ជាពិសេស​មនុស្ស​ភាគច្រើន​មិន​ទ​ទូល​ស្គាល់ ព្រមទាំង​ស្អប់ខ្ពើម​ថែម​ទៀតផង​។​
​ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ មាន​ប្រទេស​ជាច្រើន​បានចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​គូស្នេហ៍​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា អាច​រៀបការ​បាន ហើយ​ខាងក្រោម​នេះ ជាតា​រាហូ​លី​វ៉ូត​ល្បីៗ​ដែល​គាំទ្រ​ឲ្យ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ​៖

1.​ ​តារាចម្រៀង​ស្រី​ដែល​ល្បីល្បាញ Madonna
​នាង​បាន​និយាយថា “​ខ្ញុំ​មិនដឹងថា អ្នក​គិត​យ៉ាងណា​នោះទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ គាំទ្រ​ជានិច្ច ព្រោះថា​នេះ​ជាការ​ផ្ដល់នូវ​យុទ្ធ​ធម៌​មួយ​ដល់​ពួកគេ​”​។​
nhung-sao-hollywood-ung-ho-hon-nhan-dong-tinh

2.​ ​តារាចម្រៀង Christina Aguilera
​នាង​បាន​និយាយថា “​វា​មិន​ស្នើ​ភាព​គ្នា​នោះទេ​ក្នុងការ​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ស្រឡាញ់គ្នា​នោះ អ្វីដែល​គេ​ធ្វើជា​សុភមង្គល​របស់គេ បើ​យើង​មិនបាន​ជួយផ្ដល់​សេចក្ដីសុខ​ឲ្យ​គេ យើង​គួរ​ណាស់​តែ​កុំ​រារាំង​”​។​
nhung-sao-hollywood-ung-ho-hon-nhan-dong-tinh (1)

3.​ ​នាង Kim Kardashian
​នាង​បាន​និយាយថា “​ខ្ញុំ​គាំទ្រ​នូវ​សម្ដី​របស់លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​មា ដោយ​លោក​បានប្រកាស​គាំទ្រ នូវ​អា​ពា​ហ័​ពិពាហ៍ មនុស្ស​ភេទ​ដូចគ្នា​”​។​
nhung-sao-hollywood-ung-ho-hon-nhan-dong-tinh (2)

4.​ ​តារាចម្រៀង​ដែល​ចូលចិត្ត​លេង​ម៉ូដ​ប្លែកៗ Lady Gaga
​នាង​បាន​និយាយថា “​ខ្ញុំ​ចូលចិត្ត​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា វា​គឺជា​សេរីភាព ព្រោះថា​ពួកគេ​ក៏​ជាម​នុស្ស​ផងដែរ​”​។​
nhung-sao-hollywood-ung-ho-hon-nhan-dong-tinh (3)

5.​ ​តារា​សម្ដែង​ប្រុស​ស្អា​តទី​១​នៅក្នុង​ពិភព​ហូ​លី​វ៉ូត Brad Pitt
​លោក​បាន​និយាយថា “​អាមេរិក​គ្រប់រូប​មាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​គូស្រករ ដែល​ពួកគេ​ស្រឡាញ់ ហើយ​ថ្ងៃ​ណាមួយ​អ្នកនឹង​យល់​នូវ​ទឹកចិត្ត​របស់​ពួកគេ​”​។​
nhung-sao-hollywood-ung-ho-hon-nhan-dong-tinh (4)

6.​ ​តារាចម្រៀង​ស្រី Britney Spears
​នាង​បាន​និយាយថា “​ស្រឡាញ់​គឺ​ស្រឡាញ់ គ្រប់គ្នា​គួរតែ​ផ្ដល់​សិទ្ធិ​សម្រាប់​ពួកគេ​ក្នុងការ​ជ្រើសរើស​នូវ​សេចក្ដី​ខុស​”​។​
nhung-sao-hollywood-ung-ho-hon-nhan-dong-tinh (5)

7.​ ​តារា​សម្ដែង Ben Affleck
​លោក​បាន​និយាយថា “​វា​គួរ​ឲ្យ​ស្ដាយ ប្រសិនបើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មិនបាន​រៀបការ​ជាមួយគ្នា ប៉ុន្តែ​ថ្ងៃ​ណាមួយ អ្នក​ដែល​មិន​គាំទ្រ នឹង​យល់​នូវ​អារម្មណ៍​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​”​។​
nhung-sao-hollywood-ung-ho-hon-nhan-dong-tinh (6)

8.​ ​តារាចម្រៀង​រ៉េ​ប Jay-Z
​លោក​បាន​និយាយថា “​ខ្ញុំ​គិតថា មនុស្ស​គ្រប់រូប មាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​មនុស្ស​ដែល​គេ​ស្រឡាញ់ ហើយ​ខ្ញុំ​គាំទ្រ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ជានិច្ច​”៕
nhung-sao-hollywood-ung-ho-hon-nhan-dong-tinh (7)

មតិយោបល់