ព័ត៌មានជាតិ

បែកធ្លាយ​រឿង​ល្វីង​ជូរចត់​របស់​កីឡាករ Don Juan Defoe

​តារាបាល់ទាត់​របស់​ក្លិប Spurs កំពុងទ​ទទួលរង​ល្វីង​ជូរ​ចត់ ខណៈ​ដែល​លទ្ធផល​ធ្វើ DNA បានបង្ហាញ​ដឹងថា ខ្លួន​មិន​មែន​ជា​ឳ​ពុក​របស់​ក្មេងប្រុស Joshua នោះទេ​។​
​កាលពី​ខែ មករា ឆ្នាំនេះ អតីត​មិត្តស្រី​របស់​កីឡាករ Don Juan Defoe នាង Anne-Marie Moore បាន​ផ្តល់​កំណើត​បាន​កូន​ប្រុស​មួយ​ឈ្មោះថា Joshua ។​ទោះបីជា​អ្នក​ទាំង​ពី​បែក​គ្នា​មែនពិត ដំណឹង​នេះ​បាន​ធ្វើឲ្យ​កីឡាករ Don Juan Defoe ទទួលបាន​ស្នាមញញឹម​និង​រីករាយ​ជាទីបំផុត ។​
vo
​ខ្សែ​ប្រយុទ្ធ របស់​ក្លិប Tottenham និង​ក្មេងប្រុស Joshua កំពុងស្ថិត​នៅ​ក្នុង​រឿងរ៉ាវ​ជំពាក់ជំពិន តាំងពី​ក្មេង​ប្រុស​រូបនេះ កើតមក ហើយ Defoe ក៏​បាន​ទៅ​សួរ​សុខ​ទុក អតីត​មិត្តស្រី និង​ក្មេងប្រុស​ដែល​ខ្លួន​គិតថា​ជា​កូន​នោះ​។​
​ទោះបីជា​យ៉ាងណា​ក៏​ដោយ​លទ្ធផល​ដែល​បង្ហាញ​តាមរយៈ​ការ​ធ្វើតេស្ត​ឈាម DNA នោះ ថា កីឡាករ Defoe មិនមែន​ជា​ឳ​ពុក​របស់​ក្មេងប្រុស ដែល​កើត​នៅ​ថ្ងៃ​ទី ១៩ ខែ ២ ឆ្នាំ ២០១៣ កន្លងទៅនេះ​។​

​កីឡាក​រវ័យ ៣០ ឆ្នាំ​រូប​នេះ ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​និង ស្រី​ស្រស់ Imogen Thomas, Danielle Lloyd, Alexandra Burke និនា​ង Chloe Green ។​មិត្តស្រី​ចុងក្រោយ​របស់​កីឡាករ​រូបនេះ​គឺ នាង សក់​ទង់ដែង Danielle Armstrong៕​

មតិយោបល់