ព័ត៌មានសិល្បៈ និងកម្សាន្ត

Yang Dong Geun ក្លាយ​ជា​ឳ​ពុក​គេ​

​តារា​សម្តែង និង​រ៉េ​ប Yang Dong Geun បាន​ក្លាយជា​ឳ​ពុក​គេ​ពោល​គឺជា​ឳ​ពុក​កូនប្រុស​។​
​ដំណឹង​ដ៏​ល្អ​នេះ តារា​សម្តែង​នេះ​បានប្រកាសថា មិត្តស្រី​របស់​ខ្លួន​ថា​មាន​ផ្ទៃពោះ កាលពី​ខែ មករា ហើយ​នឹង​មាន​គម្រោង​រៀបការ​នៅ​ឆ្នាំក្រោយ​នេះ​។​
yang-dong-geun
​មិត្តស្រី​របស់ខ្លួន​បាន​ផ្តល់​កំណើត​ឲ្យ​កូន កាលពី​ថ្ងៃ​ទី ២៨ ខែ មិនា ឆ្នាំ ២០១៣ ។​អ្នកតំណាង​តារា​សម្តែង​រូបនេះ​បាន​ប្រាប់ឲ្យដឹង​ថា​”Yang Dong Geun បាន​បីត្រកង​កូន​របស់​ខ្លួន​នៅក្នុង​ទ្រូង ដោយ​មាន​អារម្មណ៍​រំភើប​ជាទីបំផុត​”​។​

Yang Dong Geun បច្ចុប្បន្ន​នេះ​កំពុង​ថត​រឿង​‘The Punisher‘ ដែល​ចូលរួម​សម្តែង​ដោយ Joo Sang Wook និង Lee Tae Lim ។​តារា​សម្តែង និង​រ៉េ​ប​រូបនេះ នឹង​ចេញ​បទ​ចម្រៀង​ថ្មី​របស់ខ្លួ​ក្រោម​ចំណងជើង​ថា “​ឳ​ពុក​” ដែល​ជា​អាលប៊ុម​ទី ៥ របស់ខ្លួន ដែល​ជា​បទ​ចម្រៀង​ចេញពី​អារម្មណ៍​ពិតៗ​របស់ខ្លួន​នោះ​៕​

មតិយោបល់