Geneva: បុរសចំណាស់អាយុ73ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃអង្គារនៅអាល្លឺម៉ង់បន្ទាប់ពីបញ្ជូនមកពីសហភាពអារ៉ាប់រួមដោយសារតែការឆ្លងនៃមេរោគប្រភេទថ្មីមួយឈ្មោះថាCoronaដែលអង្គការសុខភាពពិភពលោកWorld Health Organization ( WHO )បានរាយការណ៍។
WHOបាននិយាយថាមេរោគឆ្លងប្រភេទថ្មីនេះប្រភេទចុងក្រោយបំផុតដែលត្រូវបានរាយការណ៍តាមរយះវិទ្យាស្ថានRobert Kochរបស់អាឡឺម៉ង់បន្ទាប់ពីបុរសម្នាក់ដែលបានបញ្ជូនពីអារ៉ាប់តាំងពីថ្ងៃទី19មិនា។
មកទល់នឹងពេលនេះចំនួនតួលេខនៃអ្នកឆ្លងនៃមេរោគប្រភេទថ្មីនេះបានកើនឡើងដល់17នាក់ហើយ11នាក់ដែលត្រូវបានរាយការណ៍ថាបានស្លាប់។
អង្គការWHOបានជំរុញឲ្យសមាជិកនៃបន្តការឃ្លាំមើលខណះពេលដែលខ្លួនកំពុងធ្វើការយ៉ាងសកម្មជាមួយអ្នកជំនាញអន្តរជាតិនិងប្រទេសដែលជាមុខសញ្ញានៃជំងឺឆ្លងនេះ៕


មតិយោបល់