ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ​ចម្រៀង​គោល​ក្នុង​រឿង Switch របស់​លី​តូ​វ​ហួរ​( Andy Lau) ចេញ​ហើយ​

​ប្រភេទ​រឿង​ថ្មី​លក្ខណៈ 3D ក្រោម​ចំណងជើង​ថា Switch <天机·富春山居图> ដែល​សម្តែង​ដោយ តារា​សម្តែង​ជើងចាស់ Andy Lau (劉德華), Chiling Lin (林志玲), Zhang Jingchu (張靜初), និង Tong Dawei (佟大為) នឹង​បង្ហាញ​ខ្លួន​លើ​ផ្ទាំង​ក្រណាត់ស នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី ៩ ខែ មិថុនា ឆ្នាំ ២០០១៣ ខាងមុខនេះ​។​
Andy Lau
​ទោះបីជា​ពេលនេះ គឺ​មាន​រយៈពេល​ជាង ២ ខែ ទៅហើយ ដែល​វីដេអូ​ចម្រៀង និង​ចម្រៀង​ជា​គោល​រឿង ក្រោម​ចំណងជើង​ថា “Secret” ដែល​ច្រៀង​ដោយ Magic Power (MP魔幻力量) និង Ashin Chen (陳信宏) មកពី Mayday បាន​បង្ហោះ​តាមរយៈ​អន​ឡាញ ដោយ​វីដេអូ​ចម្រៀង​នេះ ត្រូវ​ដាក់​នៅ​ក្នុង​រឿង Switch​។​

​បទ​ចម្រៀង​ដែល​ដាក់​នៅក្នុង​សាច់រឿង Switch ជា​វីដេអូ​ចម្រៀង​ដែល​ធ្វើការ​ពិពណ៌នា សេចក្តីស្រលាញ់ និង​ស្អប់ រវាង​បុរស បួន​នាក់ ដែល​មាន​នៅក្នុង​សាច់រឿង ជាមួយ​និង​ចង្វាក់​ចម្រៀង​យ៉ាង​ញាប់​ញ័រ​។​

​ក្នុង​សាច់រឿង និង​ចម្រៀង​នេះដែរ ក៏​មាន​តារា​ស្រី​ជើងចាស់ Siqin Gaowa (斯琴高娃) ហើយក៏​ជា​វីដេអូ​ចម្រៀង​ពិពណ៌នា​រឿង​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​អ្នកលេង​លើ​បណ្តាញ​អន​ឡាញ​ផងដែរ​។​

​រឿង​នេះ​ដែរ​តម្រូវ​ឲ្យ​ Andy Lau និងប្រ​​ពន្ធ​របស់​ខ្លួន​នៅក្នុង​សាច់រឿង​ធ្វើការ​ការពារ សម្បត្តិ​រ​តនះ​ជាតិដ៏​មាន​តម្លៃ​របស់​ចិន ពោល​គឺជា​ផ្ទាំងគំនូរ “Fuchun Mountains” ពី​ដៃ​ពួក​ម៉ាហ្វ៊ីយ៉ា ជប៉ុន​៕
​ទស្សនា​វីដេអូ​ចម្រៀង​ដូចខាងក្រោម​នេះ​៖​

មតិយោបល់