ក្រុមហ៊ុនយក្ស Google បានជ្រាតចូលក្នុងទីផ្សារកុំព្យូទ័រ ហាក់ដូចជាច្រើន ប៉ុន្តែជាលទ្ធផល Chrome OS ហាក់ដូចជាមិនធ្វើឲ្យ Google ទទួលបានជោគជ័យលើទីផ្សារមួយនេះទាត់តែសោះ បែរជាជោគជ័យលើ Android OS ទៅវិញ។
តាមមើលទៅក្រុមហ៊ុន Google ប្រហែលជាមិនរាថយនោះទេ បើតាមព័ត៌មានចចាមអារ៉ាមថ្មីចុងក្រោយបំផុតបានឲ្យដឹងថា ក្រុមហ៊ុន Google កំពុងតែយកប្រព័ន្ធដំណើរការទូរស័ព្ទ Android OS មកធ្វើការប្រព័ន្ធដំណើរការសម្រាប់កុំព្យូទ័រ ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៤។
ទីភ្នាក់ងារព័ត៌មានឧស្សាហកម្មតៃវ៉ាន់ DigiTimes មិនបានផ្ដល់របាយការណ៍អ្វីច្រើននោះទេ គ្រាន់តែដឹងថា Android OS នឹងក្លាយជាប្រព័ន្ធដំណើរការកុំព្យូទ័រដ៏ពេញនិយម មិនចាញ់នៅទូរស័ព្ទឡើយ៕
មតិយោបល់