ព័ត៌មានជាតិ

Cris.Ronaldo អាច​បំភ្លេច​ដើមទ្រូង​រីកសាយ​របស់​នាង Gemma Atkinson

​នាង Gemma Atkinson ដែល​ជា​អតីត​មិត្តស្រី​របស់​កីឡាករ C.Ronaldo បាន​បង្ហើប​ព័ត៌មាន​ឲ្យដឹងថា នឹង​មាន​គម្រោង​រៀបការ​ជាមួយនឹង គូស្នេហ៍​របស់ខ្លួន Liam Richards​។​

​នៅ​ឆ្នាំ ២០០៧ Gemma Atkinson គឺជា​ដៃគូ​ស្នេហា​របស់​កីឡាករ Cris Ronaldo ដែល​ធ្វើឲ្យ Ronaldo ចាប់អារម្មណ៍​បំផុត​គឺ​ដើមទ្រូង​ធំៗ​របស់​នាង ។

​គូស្នេហ៍​នេះ​តែងតែ​មាន​ភាព​ផ្អែមល្អែម​ជាមួយនឹង​គ្នា នឹង​តែងតែ​នាំ​នាង​ទៅ​ស្រុកកំណើត Mist គ្រប់ពេលវេលា ។​ម្យ៉ាងវិញទៀត​កីឡាករ Ronaldo នាំ​នាង Gemma Atkinson ទៅ​ផ្ទះ​ជា​ញយ នឹង​មាន​គម្រៀង​រៀបការ​ទៀតផង ។​ពេលវេលា​វែកញែក​លើ​តុ​មកដល់ ដោយ​គូស្នេហ៍​នេះ​បាន​បែកបាក់​គ្នា ដោយ​គ្មាន​សូរ​កណ្តឹង​រោទិ៍​តិច​សោះឡើយ​។​

​នៅ​ឆ្នាំ ២០០៩ ស្រី​ស្រស់ Gemma Atkinson បាន​សាង​ស្នេហា​ជាមួយ​នឹង Liam Richards ដែល​ជា​តារា​របស់​ស្ថានីយ៍ទូរទស្សន៍ ក្នុង​កម្មវិធី Britain’s Got Talent​។​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ នាង Gemma​ក៏​បាន​ប្រកាស​នៅ​លើ ធ្វី​ត​ទ័​រ ឲ្យដឹងថា Liam ចង់បាន​ប្រពន្ធ តាំងពី​ខែ សីហា មក​ម្លេះ​។​ស្រី​ស្រស់​សុដន់​ធំៗ​ត្រគាក​សាយ​រូបនេះ បាន​ផ្តល់​ចម្លើយ​ថា នេះ​គឺ​ត្រឹមត្រូវ​ហើយ ក៏​ជា​ចម្លើយ​សម្រាប់​អ្នក​ទាំងអស់​គ្នា​ដែរ ពោល​គឺ​ពួកយើង​បាន​ភ្ជាប់ពាក្យ​រួចរាល់​ហើយ ដោយ​រងចាំ​តែ​ថ្ងៃ​ការ​តែប៉ុណ្ណោះ​។​

​ជាងនេះទៅទៀត​ស្រី​ស្រស់​សុដន់​ធំ សក់​ទង់ដែង ក៏​បាន​បង្ហោះ​រូប​ចិញ្ចៀន​ភ្ជាប់ពាក្យ​របស់​ពួកគេ​ផង​ដែរ​។​
​មកទល់​នឹង​ខណៈ​នេះ​ដែរ ប្រហែលជា Gemma Atkinson អាចបំពេញ​ការ​បំភ្លេច ជម្រៅ​ស្នេហ៍​ខ្លួន​ជាមួយ​នឹង​កីឡាករ Ronaldo និង Marcus Bent ។​
​ដូច្នេះ ស្រី​ស្រស់​រូបនេះ​កំពុង​ទន្ទឹង​រងចាំ ខណៈ​ដែល​អាពាហ៍ពិពាហ៍​ជាមួយនឹង Liam Richards តែប៉ុណ្ណោះ​៕
https://i1272.photobucket.com/albums/y389/domneng/2013-04/langquencr700sohatt9413-1365505501132_zps0cbf5235.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/langquencr701sohatt9413-1365505527375_zpsbf3a478f.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/langquencr702sohatt9413-1365505606887_zps4240a9b4.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/langquencr703sohatt9413-1365505606900_zps2f4acc46.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/langquencr704sohatt9413-1365505606909_zps7435992b.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/langquencr705sohatt9413-1365505606945_zps16651b59.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/langquencr707sohatt9413-1365505606856_zpsc4f919f7.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/langquencr708sohatt9413-1365505606874_zps38ce676f.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/langquencr709sohatt9413-1365505462431_zps423b30a4.jpg

មតិយោបល់