ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្វីទៅជាស្នេហា?

សម្រាប់​មិត្ត​យុវវ័យ​ដែល​ចង់​លឺ​ចង់ដឹង​នូវ​ន័យ​ថា​អ្វី​ទៅជា​ស្នេហា​ឥឡូវនេះ​ខាង​អាណ​ចក្រ​ព័ត៌មាន​បាន លើក​យក​នូវ​ដ​អត្ថន័យ​ក៏ដូចជា​និយមន័យ​នៃ​ពាក្យ​ថា​ស្នេហា​ដូចខាងក្រោម​នេះ​៖

អ្វីទៅជាស្នេហា?

​មិត្ត​យុវវ័យ​ដល់​វ័យ​ពិតជា​មាន​សេចក្តិស្រលាញ់​មួយ​ដែល​មាន​ការ​ខុស​ប្លែក​ពី​ពាក្យ​ថា​ស្នេហា​បែប​ភាតរភាព ស្នេហា​មាតុភូមិ ស្នេហា​ឱ​ពុក​ម្តាយ ជាដើម ។​
​ស្នេហា​គឺជា ការប្រយុទ្ឋ​តស៊ូ ការការពារ ការ​ថ្នាក់ថ្នម ការយោគយល់​ចិត្ត​គ្នា ដើម្បី​ឈានរ​កនូវ​សុភមង្គល សម្រាប់​គូរ​អ​នា​គត់ ។​
​សុភមង្គល​ពិត​សម្រាប់​មិត្ត​យុវវ័យ​ទៅលើ​រឿង​ស្នេហា​នេះ គឺជា​ការស្រលាញ់​មួយ​ដែល​ស្រប​នឹង​ទំនៀមទម្លាប់​ប្រពៃណី​របស់​សង្គម ។​
​មាន​អក្សរសិល្ប៍​ជាច្រើន​ដែល​វណ្ណ​កម្ម​របស់​ខ្លួន​សរសេរ​រៀបរាប់​ពី​សេចក្តីស្នេហា​នេះ ជាក់ស្តែង​នៅក្នុង​រឿង វិធា​វី និង​ប៊ុនធឿន ស្នេហា​គេ​ស្គាល់​រស់ជាតិ​ស្នេហា​បែប​មនោសញ្ចេតនា​រ​ម្មណ៏តែប៉ុណ្ណោះ​ខុស​ពី​រឿង នាយ​ទុំ ដែល​ស្នេហា​របស់​គេ​ខុស​កន្លង​ប្រពៃណី​ជាមួយ​នឹង​នាង​ទាវ​ឯក នេះ​គេ​ហៅ​ថា​ស្នេហា​បែប​កាមារម្មណ៍ ។​
​មិត្ត​យុវវ័យ​សម័យកាល​មុន​ទទួលស្គាល់​នូវ​ភាព​ស្រ​ពិ​ច​ស្រ​ពិស​នូវ​ទំលាប់​នេះ សម័យកាល​ដើម​យុវវ័យ​ទទួលបាន​នូវ​បែប “​កើត​ពែ​ឆ្កែ​”​នេះ​ហើយ​ដែល​បង្កើត​នូវ​ភាពស្រពិចស្រពិល​។​
​មក​ដល់​សម័យកាល​នេះ​មិត្ត​យុវវ័យ​បាន​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​នូវ​ពាក្យ​ថា​ស្នេហា​នេះ ។​

​ដោយ​៖ លីដា​
​រូបថត​៖Internet​

មតិយោបល់