យោងតាមការសិក្សាស្រាវជ្រាវដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបាននិយាយថាកំពស់ទឹកសមុទ្រដែលទស្សទាយថានឹងកើនឡើងនៅក្នុងតំបន់បាស៊ីហ្វិកនឹងអាចធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់ជីវះចម្រុះនិងទីលំនៅដ្ខានយ៉ាងច្រើន។
នៅក្នងការសិក្សារួមគ្នាមួយរវាងសកលវិទ្យាល័យ Vienna និងសកលវិទ្យាល័យ Yale បាននាំគ្នាស្រាវជ្រាវនិងគណនាទៅលើតំបន់អាស៊ីអាគ្នេយ៍និងតំបន់បាស៊ីហ្វិក។ជាលទ្ធផលសកលវិទ្យាល័យ Vienna បានបង្ហាញពីការកើនឡើងនៃនាវ៉ូទឹកសមុទ្រប្រហែលជា១ម៉ែត្ររហូតដល់ចុងទសតវត្សរ៍នេះហើយ៥.៥ ម៉ែតនៅក្នុងឆ្នាំ ២៥០០ ដែលនឹងអាចបាត់បង់កោះចំនួនពី១២០០០ ទៅ១៥០០០ កោះនិងសត្វមានជីវិតប្រហែលជាង ៣០០០ ប្រភេទត្រូវបានបាត់បង់។
របាយការណ៍បញ្ជាក់បន្ថែមថាបើទឺកសមុទ្រកើនឡើងតែ១ម៉ែត្រនោះផ្ទៃដីដែលបាត់បង់គឺមានទៅដល់១ភាគរយនៃផ្ទៃដីរបស់ទ្វីបអាស៊ីអាគ្នេយ៍ទាំងមូលហើយប្រមាណជា១៤.៧ភាគរយនៃដីកោះនឹងត្រូវបាត់បង់ផងដែរ។ហើយបើរហូតដល់ឆ្នាំ២៥០០ដែលកំពស់ទឹកសមុទ្រកើនដល់៥.៥ម៉ែតមែននោះផ្ទៃដី៩.៣ ភាគរយដែលត្រូវលេចចូលសមុទ្រទាំងអស់៕
មតិយោបល់