ប៉េកាំង:គិតមកត្រឹមម៉ោង ៨ យប់ថ្ងៃអង្គារនេះប្រទេសចិនបានទទួលអ្នកជម្ងឺប្រភេទផ្តាសាយថ្មីH7N9 ចំនួន ១៤ នាក់ទៀតលើចំនួនអ្នកជម្ងឺចាស់ហើយដែលមានរបាយការណ៍ថាពីរនាក់បានស្លាប់នៅសៀងហៃ។
គណះកម្មការជាតិផែនការគ្រួសារនិងសុខមាលភាពបានលើកឡើងពីរបាយការណ៍ចុងក្រោយដែលមានករណីឆ្លងដល់ទៅ ៧៧ និង ១៦ ករណីដែលមិនអាចជួយសង្គ្រោះបាននៅទូទាំងប្រទេស។ទីក្រុងដែលមានអ្នកឆ្លងនិងស្លាប់ច្រើនជាងគេគឺនៅសៀងហៃដែលមាន ៣០ ករណីហើយអ្នកស្លាប់ ១១ នាក់ នៅជីងស៊ូមាន20ករណីហើយក្នុងនោះពីរនាក់ត្រូវបានរាយការណ៍ថាស្លាប់ ពេលដែល ២១ ករណីទៀតនៅស៊ីជាំងនិងបានសម្លាប់មនុស្សពីរនាក់។វាក៏បានសម្លាប់មនុស្សម្នាក់នៅខេត្តអាន់ហ៊ុយនៅក្នុងចំណោម ៣ ករណីឆ្លងនៅខណះដែលប៉េកាំងក៏មាន ១ ករណីហើយហេណានក៏មាន ២ ករណីដែរដែលឆ្លងជម្ងឺនេះ។
https://i1272.photobucket.com/albums/y389/domneng/00016c8b5de012d8279002_zps8eb727b0.jpg
បើទោះជាធ្លាប់បានប្រកាសរួចម្តងហើយថាមិនមានការឆ្លងរវាងមនុស្សទៅមនុស្សនោះទេតែរាល់អ្នកដែលធ្លាប់បាននៅក្បែរនិងជនរងគ្រោះទាំងអស់ត្រូវបានគេប្រមូលមកផ្តុំគ្នាដើម្បីធ្វើការពិសោធនិងធ្វើការបញ្ជាក់ឲ្យច្បាស់ថាមិនមានការឆ្លងកើតមានឡើង។
បើយោងតាមអ្នកជំនាញបាននិយាយថាការឆ្លងជម្ងឺនេះទៅមនុស្សនិងមានការថមថយនៅពេលដែលឥទ្ធិពលនៃជម្ងឺ H7N9 ដែលមាននៅក្នុងបរិយាកាសរឺនៅពេលដែលការគ្រប់គ្រងរបស់អ្នកជំនាញមានការកើនឡើងព្រោះថាវាមិនមែនឆ្លងពីមនុស្សទៅមនុស្សនោះទេ៕
https://i1272.photobucket.com/albums/y389/domneng/130412032821-3-bird-flu-0412-story-top_zpsf0a20497.jpg
មតិយោបល់