ព័ត៌មានសិល្បៈ និងកម្សាន្ត

បាតុភូតចម្លែកនៅប្រទេសថៃ ក្នុងថ្ងៃបណ្ដែតប្រទីប

ភ្នាក់ងារសារព័ត៌មានថៃ បានរាយការណ៍ថា​ នៅក្នុងថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះ Breeze Nuttapon បានថតយករូបភាពព្រះច័ន្ទ នៅម្ដុំបរិវេណវត្ត ធានដាត់ ស្រុក សាមប្រ៉ាម ខេត្ត ណាក់ខនប៉្រាធុម ក្នុងការ Check in លេងទេ តែបណ្ដាលឲ្យផ្អើលឆោឡោនាំគ្នា share បាក់ទឹកបាក់ដី ។

បាតុភូតចម្លែកក្នុងរូបនេះគឺ ឃើញព្រះភ័ក្រ្តព្រះបរមសព ព្រះមហាក្សត្រថៃ ពេញក្នុងព្រះច័ន្ទក្នុងថ្ងៃ បណ្ដែតប្រទីប ដែលភាសាថៃ ហៅថា វ៉ាន់លយ ក្រៈធុង ដែលអ្នកលេងបណ្ដាញសង្គមពោលថា ” ខ្ញុំពិតជារន្ធត់នឹងមិននឹកស្មានដល់ឡើយ ហើយរូបនេះគ្មានការកាត់តទេ ព្រោះទើបថតមិញនឹង ខ្ញុំមានមោទនភាពដែលកើតក្នុងរជ្ជកាលទី ៩ ” ៕
thai-1

thai-2
ប្រភព៖ ផេនធីប

មតិយោបល់